២ខែមុនត្រឹមតែជាពលករគេសោះ តែពេលនេះក្លាយជាតារា ច្រៀងជាមួយតារាល្បីៗទៀត ដោយសារតែ…

589
views

វាសនារបស់មនុស្សម្នាក់ៗពិតជាមើលមិនឃើញទេ ថ្ងៃនេះមើលទៅឃើញគេលំបាកជាយើង ក៏ប្រាកដថាថ្ងៃក្រោយ គេអន់ជាងយើងនោះទេ ចឹងហើយបានគេថាមនុស្សយើងគេមិនអោយមិនអោយមើលងាយមនុស្សដូចគ្នាទេ តួរយ៉ាងបុរសម្នាក់នេះដែលមានឈ្មោះថាខេង គុយលី ២ខែមុនគ្រាន់តែជាកម្មករចិញ្ចឹមបង្កង ឥឡូវជាតារាចម្រៀង ឡើងឆាកជាមួយតារាល្បីៗទៀតផង។
លោក ខេង គុយលី ដែល​កាល​ពី​២​ខែ​មុន គឺ​ជា​កម្មករ​ចិញ្ចឹម​បង្កង​នៅ​ស្រុក​ថៃ តែ​ឥឡូវ​នេះ​បាន​ក្លាយ​ជា​តារា​ចម្រៀង ថែម​ទាំង​ត្រៀម​ឡើង​ឆាក​ជាមួយ​តារា​ចម្រៀង​ល្បី​ៗ ខេមរៈ សិរីមន្ត ខេម និង​មាស សុខសោភា ជា​ដើម។ស្ថានភាព​ជីវិត​ប្រែ​ប្រួល​១៨០​ដឺក្រេ ត្រឹម​រយៈ​ពេល​២​ខែ​នេះ សាមី​ខ្លួន​បាន​ប្រាប់​ថា សូម្បី​តែ​យល់​សប្តិ ក៏​នឹក​មិន​ដល់​ដែរ។

“អារម្មណ៍​ខ្ញុំ​ពេល​នេះ មិន​ដឹង​យក​អី​មក​និយាយ​ឲ្យ​ត្រូវ​ទេ​បង ធ្លាប់​តែ​ធ្វើ​ជា​អ្នក​ឲ្យ​ចំណី​បង្កង​នៅ​ស្រុក​ថៃ ខ្ញុំ​មិន​ដែល​គិត​ទេ​ថា ថ្ងៃ​ណា​មួយ​នឹង​បាន​ទៅ​ប្រទេស​កូរ៉េ ហើយ​ក៏​រឹត​តែ​មិន​ដែល​ស្រមៃ​ថា បាន​ឡើង​ឆាក​ច្រៀង​ជាមួយ​តារា​ល្បី​ៗ​ដូច​ជា​បង ខេមរៈ សិរីមន្ត ខេម និង មាស សុខ​សោភា​ទេ ដល់​ឥឡូវ​ក្លាយ​ជា​ការ​ពិត…និយាយ​ទៅ ខ្ញុំ​ដូច​យល់​សប្តិ​អីចឹង​បង​!”។ស្ថានភាព​ជីវិត​ប្រែ​ប្រួល​របស់​លោក គឺ​ដោយ​សារ​បាន​យឹតយោង​របស់​ឧកញ៉ា​ម្នាក់ គឺឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​មាន​អតីតភាព​ជា​ពលករ​ដូច​លោក​ដែរ។ វិល​ទៅ​ដំណើរ​ដើម​ចម​នៃ​ការ​ប្រែ​ប្រួល​ជីវិត​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នេះ អ្នក​ស្រុក​ពោធិសាត់ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ ដោយ​សារ​និស្ស័យ​ចូល​ចិត្ត​សិល្បៈ លោក​តែង​តែ​ច្រៀង Cover បទ​របស់​តារា​ចម្រៀង​ផ្សេង​ៗ និង​និពន្ធ​ថ្មី​ខ្លួន​ឯង​ខ្លះ បង្ហោះ​លើ​ហ្វេសប៊ុក និង​យូធូប។២​ឆ្នាំ ជាមួយ​សកម្មភាព​សិល្បៈ​លើ​បណ្ដាញ​ទំនើប បាន​នាំ​ឲ្យ​លោក ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម ដែល​លោក​បាន​ប្រើ​ឈ្មោះ​ថា “គុយលី ចម្រៀង​ពលករ”។ បទ​ដែល​ធ្វើ​ឲ្យ​មាន​គេ​ស្គាល់​លោក​ច្រើន មាន​បទ “បង​ក្រ​ទើប​គេ​ទៅ​ចោល” និង​បទ “គេ​ចូល​ស្ដី ស្រី​ការ​ចុះ” ជា​ដើម។

សូមទស្សនាវីឌីអូខាងក្រោមនេះ៖

វីឌីអូទី២៖

វីឌីអូទី៣៖

Comments

comments