ធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាមានអាការះ ពុលបាយ? តើគួរដោះស្រាយរបៀបណា?

212
views

អាការះមួយនេះ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ជួបហើយមែនទេ? ជាពិសេសអ្នកធ្វើការតាមស្ថាប័ននានា ឬ សិស្សនិស្សិតជាដើមគឺថារកតែធ្វើការ រៀនសូត្រ​ តាំងអារម្មណ៏ស្តាប់គ្រូអីមិនកើតទេ គឺថាទន់ភ្នែកតែម្តង ទោះខំប៉ូវភេសជ្ចះ ឬកាហេ្វមកជួយក៏ដោយ ក៏ភ្នែកនៅតែមីៗ រហូតទាល់តែបានដេក10-15នាទីទើបមានអារម្មណ៏ថាស្រួលខ្លួនខ្លះ។

រូបភាពពាក់ព័ន្ធ

តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ពីបញ្ហាមួយនេះទេ? ថាតើហេតុអ្វីបានទៅមនុស្សខ្ជិលបែបនេះ ដូចពាក្យចាស់ពោលថា សីុបាយមិនទាន់ទេដេកហើយខ្ជិលដូចជ្រូក។ តោះចាប់ពីពេលនេះទៅអ្នកនឹងអស់ចំងល់ពីបញ្ហានេះទៀតហើយ ហើយក្រុមការងារយើងខ្ញុំនឹងប្រាប់លោកអ្នកពីដំណោះស្រាយយ៉ាងល្អដើម្បីជៀសឲ្យផុតពីអាការះបែបនេះ។ (សូមអានបន្ត)

យន្តការនេះវាអាចកើតឡើងជាច្រើនបែប(FOOD COMA)បើយោងទៅតាមវេបសាយសុខភាពបរទេសមួយបានអះអាង អាការះនេះអាចកើតឡើងដោយសារតែដំណើរការនៃសារជាតិគីមីក្នុងខ្លួនរបស់យើង នឹងចរន្តឈាមរត់។លទ្ធផល​រូបភាព​សម្រាប់ feel sleepy after eating

លក្ខណ៏ទី1: ពេលណាដែលយើងទទួលអាហារថ្ងៃត្រង់ វាធ្វើឲ្យជាតិស្ករក្នុងខ្លួនយើងកើនឡើង នៅពេលដែលជាតិស្ករក្នុងឈាមកើតឡើង លំពែងនឹងធ្វើការផលិតអ័រម៉ូលម៉្យាងឈ្មោះថាអាំងស៊ុយលីន ដែលវាមានមុខងារក្នុងការចាប់យកជាតិស្ករពីសរសៃឈាមចូលកោសិការដើម្បីផ្តល់ថាមពលដល់កោសិការ តែចៃដន្យអីអាំងស៊ុយលីននេះវាធ្វើការលើសកម្រិតវាចាប់ជាតិស្ករដែលនៅក្នុងសរសៃឈាមច្រើនពែកក៏ធ្វើឲ្យយើងខ្វះជាតិស្ករក្នុងចរន្តឈាម បន្ទាប់មកក៏ធ្វើឲ្យយើងមានអាការះងងុយគេងបែបនេះទៅ។

លក្ខណ៏ទី2: ពេលដែលយើងទទួលទានអាហារ ក្រពះនឹងធ្វើការរំលាយអាហារ ពេលដែលវាធ្វើការរំលាយអាហារឈាមនឹងរត់មកកាន់តំបន់ក្រពះជាច្រើន លើសពីពេលដែលយើងមិនទទួលទានអាហារ ដូចនេះវាធ្វើឲ្យមានការថយចុះនៃការនាំឈាមទៅកាន់ខួរក្បាល តាមរយះបែបនេះក៏ធ្វើឲ្យយើងមានអាម្មណ៏ថាងងុយគេងតែម្តងទៅ។ *ចំណាំ គ្រាប់ឈាមក្រហមជាអ្នកដឹងអុកសីុសែន កោសិការក្នុងខ្លួនប្រាណយើងត្រូវការអុកសីុសែនដើម្បីរស់។

លទ្ធផល​រូបភាព​សម្រាប់ feel sleepy after eating

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ feel sleepy after eating

អ្នកទាំងអស់គ្នាប្រាកដចង់ដឹងពីដំណោះស្រាយហើយមែនទេ? កុំភ័យយើងខ្ញុំនឹងណែនាំលោកអ្នកនៅដំណោះស្រាយដែលងាយបំផុតសម្រាប់ដោះស្រាយអាការះបែបនេះ។

  1. បើសិនជាអ្នកតែងងងុយគេងបន្ទាប់ពីទទួលទានបាយថ្ងៃត្រង់រួច អ្នកគួរកុំទទួលអាហារថ្ងៃត្រង់ច្រើនពែក ព្រោះកាលណាអាហារច្រើន ក្រពះយើងក៏ត្រូវការប្រើថាមពលច្រើនផងដែលដើម្បីរំលាយ។
  2. គួរបរិភោគទឹកឲ្យបានច្រើន បន្ទាប់ពីទទួលបាយថ្ងៃត្រង់រួច ព្រោះវាក៏ជួយដល់ការរំលាយអាហារបានរហ័សផងដែរ
  3. នេះប្រហែលជាវិធីដ៏ពិបាកបំផុតហើយ អ្នកគ្រាន់តែអត់ធ្មត់នឹងភាពងងុយគេងនេះ ឲ្យបានរយះពេល5-10នាទី បន្ទាប់មកអាការះនេះនឹងបាត់ទៅវិញដោយឯងៗ ប៉ុន្តែវាពិតជាមានភាពពិបាកបន្តិចហើយ។

លទ្ធផល​រូបភាព​សម្រាប់ feel sleepy after eating

អរគុណសម្រាប់ការអានរបស់លោកអ្នក

Comments

comments