ពាក្យ”បើមិនជឿកុំប្រមាថ”ត្រូវបានគេអះអាងថាស្តាប់ទៅល្អតែមិនបានផលល្អព្រោះ

312
views

និយាយពីរឿងឃ្លាមួយនេះ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ណាស់ ព្រោះប្រាកដជាធ្លាប់ឮពីមិត្តភក្តិ បងប្អូន ឬចាស់ទុំមួយជំនាន់ដែលពួកគាត់បានឆ្លងកាត់រឿងហេតុដែលគាត់បានជួប និយាយឲ្យចំទៅគឺផ្លូវងងឹត ដែលចាស់ៗតែងតែនិយាយប្រាប់ក្មេងៗថា បើមិនជឿងកុំប្រមាថ ឬបំពាន។ ព្រោះថាបើអ្នកមិនជឿរ កុំទៅដេសឌៀល ឬនិយាយរិះគន់គេ នាំឲ្យកើតរឿងមិនល្អមកលើខ្លួន។

លទ្ធផល​រូបភាព​សម្រាប់ អបិយជំនឿ
រូបភាពតំណាង

ដូចនេះទើបថ្ងៃនេះយើងបានលើកពាក្យមួយឃ្លានេះមកវែកញែកថាវាល្អស្តាប់ឬមិនបានផលដូចដែលគេនិយាយមែនឬក៏អត់ ឬយើងអាចប្រើឃ្លាណាផ្សេងទៀតឲ្យសមរម្យនឹងមានន័យជាងនេះ។ តាមរយះគណនីFacebookមួយឈ្មោះថា San sochea VJបានផុសថា:

លទ្ធផល​រូបភាព​សម្រាប់ អបិយជំនឿ

ពេលមានជំនឿភ្ញាក់ផ្ញើលកើតឡើង តែងឃើញអ្នកផ្សាយសរសេរថា បើមិនជឿសូមកុំប្រមាថ ។ ខ្ញុំក៏យល់បំណងអ្នកសរសេរដែរថា បើមិនជឿ សូមកុំប្រើពាក្យមិនសមរម្យ ដូចជាជេរប្រមាថជាដើម សំដៅយកការប្រមាថ ដែលបញ្ចប់ដោយអក្សរ ថ ។ ស្តាប់ទៅដូចជាល្អដែរ ប៉ុន្តែមិនសូវបានផលល្អទេ
១-ហាក់ដូចហាមគេមិនឲ្យគិតហេតុផល
២-កំពុងពង្រីកជំនឿផ្តេសផ្តាសឲ្យកាន់តែផុសផុលឡើង
ដូច្នេះ គួរមានពាក្យរំឭកដាស់តឿនល្អជាងនេះ។
រីឯពាក្យថា ប្រមាទ ប្រែថា សេចក្តីធ្វេសប្រហែស ឬការមិនយកចិត្តទុកដាក់ ដែលជាបដិបក្ខនឹង សតិ សម្បជញ្ញៈ ។ បុគ្គលដែលមានសតិ សម្បជញ្ញៈ តែងតែមានសតិស្មារតី និងការពិចារណារឿយៗ ទើបមិនជឿជំនឿភ្ញាក់ផ្អើលផ្សេងៗ ។

Image may contain: text

លទ្ធផល​រូបភាព​សម្រាប់ អបិយជំនឿ
រូបភាពតំណាង
រូបភាពពាក់ព័ន្ធ
រូបភាពតំណាង

 

រូបភាពតំណាង
រូបភាពតំណាង
លទ្ធផល​រូបភាព​សម្រាប់ សំណែន
រូបភាពតំណាង

ប្រភព: San Sochea VJ

Comments

comments