នៅចាំបានទេ?រឿងតុក្កតាទាំង១០នេះហើយ ធ្វើអោយអ្នកជក់មើលភ្លេចបាយភ្លេចទឹកកាលពីនៅក្មេងៗ!

576
views

បើរំលឹកពីវ័យកុមាភាពរបស់យើងវិញ ធ្វើអោយយើងមានអារម្មណ៏នឹកសប្បាយនឹងចងចាំមិនភ្លេច ជាពិសេសគឺរឿងគំនូរជីវចលអោយតែដល់តែម៉ោងមិនទាន់ទេ ទៅអង្គុយមុខទូរទស្សន៏មុនហើយ ដល់ពេលខ្លះមើលសប្បាយជក់ខ្លាំងពេកធ្វើអោយយើងភ្លេចញាំបាយញាំទឹកទៀតផង មានតែក្មេងជំនាន់90ទេទើបធ្លាប់ឆ្លងកាត់ នឹងអនុស្សាវរីយ៏សប្បាយៗកាលពីនៅវ័យកុមាហើយចងចាំមិនភ្លេច រហូតមកដល់បច្ចុប្បន្ន ពេលខ្លះធ្លាប់គិតទេថាចង់វិលទៅរកភាពកុមាម្តងទៀត ព្រោះនៅពេលដែលយើងគិតដល់ជីវិតកាលពីនៅក្មេងម្តងៗធ្វើអោយយើងមានអារម្មណ៏សប្បាយចិត្តដោយមិនដឹងខ្លួន។

ហើយបើនិយាយពីថ្ងៃសៅរ៏ អាទិត្យ កាលពី 12ឆ្នាំមុន! ប៉ុស្ដិ៏ទូរទស្សន៏ក្នុងស្រុកស្ទើរតែទាំងអស់គឺសុទ្ធតែមានកម្មវិធីតុក្តតា! កាលនោះគ្មានទៅណាទេ!ដេកមើលទូរទស្សន៏នៅផ្ទះតាំងពីព្រឹកទល់យប់! រឿងអីក៏មាន : ជូពី, អេនីម៉ា, កុងហ្គោ, លោកឪកាស្ទើ, ព្រះនាងហ្ស៉េរ៉ាហ្សាត, ស៉ាំបា, ជាពិសេសកម្មវិធីក្លឹបស្រីពៅរបស់ប៉ុស្តិ៏លេខ៩…………….សប្បាយមើលណាស់.អរគុណដែលបានធ្វើឱ្យជីវិតកាលវ័យកុមាររបស់ខ្ញុំមានន័យ។

ថ្ងៃនេះសូមលើកយកនូវរឿងគំនូរជីវចលទាំង១០ដែលធ្វើអោយអ្នកមិនដែលភ្លេចកាលពីនៅក្មេង ៖
១.Power Ranger

២.រឿងឈីងចាំង

3.Popeye

4.Doremon

5.Samba and leuk

6.វីវះនារីទាំង៣

7.រឿងនិទានលោកឪកាស់ស្ទ័រ

8.Doctor Globil ដុក ទ័រគ្លោបីល

9.វីរះនារីអេនេមា

10.Tom And Jerry

ប្រែសម្រួលនឹងរក្សាសិទ្ធដោយ៖Khmernews.me

Comments

comments