នីឡាប្រកាសបែកគ្នាជាមួយគូរដណ្តឹង ស្របពេលល្បីមានទំនាក់ទំនងជាមួយអ្នកថ្មី!

521
views

តារាកំប្លែងវ័យក្មេងស្ថិតក្នុងក្រុមនាយ ពែកមី និងត្រូវជាកូនស្រីរបស់លោក សុវណ្ណ ឫទ្ធី ហៅតាវ៉ិចទ័រ កញ្ញា នីឡា បានផ្ទុះពត៏មានល្បីម្តងទៀតជាមួយនឹងគូរដណ្តឹងខ្លួន ដោយពេលនេះយើងបានដឹងច្បាស់ថា ពេលនេះនីឡា បានប្រកាសបែកគ្នាជាមួយនឹងគូរដណ្តឹងខ្លួនហើយ ដោយបានប្រាប់ថានៅសារតែមានរឿងច្រើនមិនសូវចុះសម្រុងគ្នា ស្របពេលដែលមានពត៌មានកំពុងល្បីថា នីឡាកំពុងតែមានទំនាក់ទំនងស្នេហាជាមួយអ្នកថ្មី។

នៅក្នុងវីឌីLiveរបស់ នីឡាបានបញ្ជាក់យ៉ាងច្បាស់ៗថាខ្លួនពិតជាបានបែកគ្នាជានឹងគូរដណ្តឹងពិតមែន ដោយសារតែខាងប្រុសមិនសូវខ្វល់ពីនាង ហើយពួកយើងមានរឿងជាច្រើនដែលមិនសូវចុះសម្រុងនឹងគ្នា ហើយចំពោះពត៌មានល្បីដែលថានាងមានទំនាក់ទំនងជាមួយអ្នកថ្មីនោះ វាមិនមែនជាការពិតទេ នាងនឹងបុរសម្នាក់នោះគ្រាន់តែជាមិត្តភ័ក្រធម្មតាតែប៉ុនណោះ។

មិនបានប៉ុន្មានផង គូដណ្តឹងតារាកំប្លែងរូបស្រស់នេះ ក៏បានបញ្ចេញសារមួយ ហាក់ដូចជាមិនសប្បាយចិត្ត ខណៈពេលដែលមានរឿងបែបនេះ ដោយក្នុងនោះលោកបានលើកឡើងថា៖ « ធ្វើអ្វីៗគ្រប់យ៉ាងមិនដែលត្អូញត្អែរថាលំបាកគឺដើម្បី…….លទ្ធផលបានត្រឹមកកឈាម ។ ហត់នឿយពេកហើយល្មមដល់ពេលត្រូវតបស្នងចំពោះខ្លួនឯងវិញម្តង»៕

សូមទស្សនាវីឌីអូខាងក្រោម៖

Comments

comments