សមមុខថៃហើយពេលនេះ ក្នុងចំណោមកំពូលឈុតទាំង10របស់ Miss Grand មិនមានថៃជាប់នោះទេ!

696
views

រប្រកួតប្រជែង Miss Grand International កំពុងតែមានដំណើរការទៅយ៉ាងរលូន ដោយមានការរៀបចំឡើងលើទឹកដីប្រទេសវៀតណាម។

ស្របពេលគ្នានោះក៏មានគេហទំព័រមួយរបស់ថៃដែលបានចុះផ្សាយប្រាប់មហាជនទាំងអស់ ឲ្យឈប់ធ្វើការVote បោះឆ្នោតឲ្យបរវកញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia របស់យើង ដោយសារមូលហេតុដ៏សែនហួសចិត្តមួយ។ ដោយក្នុងនោះវេបសាយនោះ បានចុះផ្សាយថា៖ បើសិនខ្មែរបន្តការបោះឆ្នោត ឲ្យទទួលបានសំលេង Vote ច្រើន នោះមានន័យថា ខ្មែរទទួលស្គាល់ថាកោះត្រល់នោះពិតជា របស់ប្រទេសវៀតណាមពិតមែន។

ប៉ុន្តែបើសិនជា បញ្ឈប់ការ Vote ឲ្យកញ្ញាឯកខ្មែរ នោះមានន័យថា យើងមិនទទួលស្គាល់ថា កោះត្រល់នោះជារបស់វៀតណាមទេ ។ ហើយនៅក្នុងនោះដែរកញ្ញា Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ក៏បានកំពុងខិតខំប្រលងប្រជែងយ៉ាងខ្លាំងក្លាផងដែរដើម្បីដណ្តើមមកុដ Miss Grand International ជូនជាតិមាតុភូមិកម្ពុជា។ ហើយការខំប្រឹងប្រែងបោះឆ្នោតគាំទ្ររបស់មហាជនខ្មែរ ទៅកាន់កញ្ញា ខ្លឹម ស្រីគា ជាបវរកញ្ញាតំណាងប្រទេស ក៏មិនខកបំណងនោះឡើយ ព្រោះពេលនេះ Miss Grand Cambodia ខ្លឹមស្រីគារបានជាប់កំពូលឈុតទាំង១០ប្រចាំការប្រកួតផងដែរ។

Comments

comments