ទោះខាងប្រុសអាយុរាងចាស់ជាងបន្តិចមែន តែPancakeនៅតែបង្ហាញភាពផ្អែមល្ហែមគ្រប់ពេលជាមួយគូរស្នេហ៏!

641
views

ថៃ៖ តារាសម្តែងស្រីកញ្ញា Pancake Khemanit មានកេរ្តិ៍ឈ្មោះបោះសម្លេង អស់រយៈពេលជាយូរណាស់មកហើយ នៅក្នុងសង្គមសិល្បៈ។ ចំណែកឯរឿងបេះដូងវិញ តារាស្រីរូបនេះក៏មានលោក Saksoonthorn ជាអធិការប៉ូលិស នៅចាំមើលថែយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ហើយថែមទាំងមានភាពផ្អែមល្ហែម ស្អិតរមួតជាមួយគ្នាយ៉ាងខ្លាំងផងដែរ។

ជាក់ស្តែង គេតែងឃើញគូស្នេហ៍អ្នកទាំងពីរ ដើរលេងកម្សាន្តជាមួយគ្នាជាញឹកញាប់ ឬមិនថាចេញតាមកម្មវិធីនានារបស់កញ្ញា Pancake Khemanit គឺតែងតែមានវត្តមានរបស់លោក Saksoonthorn ជានិច្ច ដែល​តែងតែតាមមើលថែរក្សា ធ្វើជាអង្គរក្សការពារបេះដូងមិនឱ្យឃ្លាតពីគ្នាឡើយ។

ហើយកញ្ញា Pancake Khemanit និងគូស្នេហ៍របស់ខ្លួន គឺមានវ័យខុសគ្នាឆ្ងាយណាស់រហូតដល់ទៅ ១២ ឆ្នាំ ឯណោះ។ ប៉ុន្តែគូស្នេហ៍មួយគូនេះតែងតែមានផ្អែមល្ហែមជាមួយគ្នាមិនដាច់ ដោយមិនប្រកាន់វ័យនោះទេ។ ជូនពរគូស្នេហ៍មួយគូនេះ ឆាប់មានដំណឹងល្អជាមួយគ្នាក្នុងពេលខាងមុខផងដែរ៕

ទស្សនាកម្រងរូបភាពផ្អែមល្ហែមរបស់គូស្នេហ៍ខុសវ័យមួយគូនេះដូចខាងក្រោម៖

ប្រភព៖Khmerload

Comments

comments