រត់ចោលប្តី១០ឆ្នាំ ដល់ពេលមកវិញកូនដាក់មួយម៉ាត់ស្ទើរក្អួតឈាម…

1018
views

នេះជារឿងពិតដ៏កំសត់របស់ក្មេងប្រុសម្នាក់ដែលត្រូវម្ដាយរបស់ខ្លួនរត់ចោលចាប់តាំងពីគេមានអាយុទើបតែមួយខួប ធ្វើអោយគេរស់នៅជាមួយឪពុកតែពីរនាក់ដោយខ្វះភាពកក់ក្ដៅពីម្ដាយ និងធ្វើអោយគ្រប់គ្នាមើលងាយដោយជេរក្មេងនោះថា “អាកូនអត់ម៉ែ!”។

វាពិតជាឈឺចាប់ណាស់សម្រាប់ក្មេងប្រុសម្នាក់ដែលគ្នាមិនទាំន់ដឹងអីផងត្រូវម្ដាយបោះបង់ចោលសូម្បីតែមុខម្ដាយរបស់ខ្លួនក៏មិនទាន់ស្គាលច្បាស់ដែរ។ នៅពេលគេមានអាយុ ៥ឆ្នាំ គេត្រូវបានឪពុករបស់គេបញ្ជូនអោយចូលរៀននៅសាលាឯកជនមួយ រាល់ពេលដែលគេចេញពីរៀន គេបានសំឡឹងទៅក្មេងៗដ៏ទៃទៀតដែលរៀននៅសាលាជាមួយគេ គ្រប់គ្នាសុទ្ធតែមានម្ដាយ និងឪពុកមកទទួលជានិច្ច តែមានតែគេម្នាក់គត់ដែលមានតែឪពុកទៅចាំទទួល ហើយពេលមកដល់ផ្ទះវិញគេសួរទៅកាន់ឪពុកគេថា៖ “តើម្ដាយទៅណា ហេតុអ្វីមិនដែលឃើញគាត់មកចាំទទួលគេដូចក្មេងៗដ៏ទៃទៀតចឹង?” ពេលនោះឪពុករបស់គេមិនបាននីយាយអ្វីទាំងអស់ បានត្រឹវងាកមុខចេញហើយស្រកទឹកភ្នែកតែប៉ុណ្ណោះ។

ចាប់តាំងពីពេលនោះមកគេមិនដែលរំលឹកអំពីរឿងរបស់ម្ដាយរបស់គេទៀតឡើយ ដោយសារតែគេខ្លាចឪពុករបស់គេឈឺចិត្ត និងស្រក់ទឹកភ្នែកម្ដងទៀត ដោយគេបានត្រឹមតែស្រក់ទឹកភ្នែកពួនយំតែម្នាក់ឯង ហើយនីយាយតិចៗក្នុងចិត្តថា ហេតុអ្វីបានជាជាតិនេះអភ័ព្វអ្វីម៉្លេះគ្មានម្ដាយហៅនឹងគេ មិនត្រឹមតែប៉ុណ្ណោះគេបានបែរបុណ្យថា បើសិនជាមានជាតិមុខមែនសូមអោយខ្ញុំកើតមកមានម្ដាយហៅដូចគេកុំអោយបែកបាក់ដូចជាតិនេះទៀត។

ពេលវេលាពិតជាលឿនមែន មួយប៉ព្រិចភ្នែកសោះគេមានអាយុ ១០ឆ្នាំទៅហើយ ស្រាប់តែថ្ងៃមួយពេលចេញពីសាលាជាមួយឪពុករបស់គេ គេបានឃើញស្រ្តីម្នាក់ដើរមករកគេ ហើយហៅគេថាកូនៗពេលនោះឪពុករបស់គេបាននីយាយទៅកាន់កូនថានេះហើយជាម្ដាយរបស់កូន ឯក្មេងប្រុសម្នាក់នោះបាននីយាយវិញថា៖ “ទេៗម្ដាយរបស់ខ្ញុំបានស្លាប់ទៅហើយ ខ្ញុំគ្មានម្ដាយបែបនេះទេ”។ ភ្លាមៗនោះម្ដាយក៏នីយាយទៅកាន់កូនទាំងអួលដើមកថា អោយម៉ាក់សុំទោសដែលមិនបានមើលថែកូនជាយួរមកហើយ ក្រោយពេលលឺសម្ដីនេះហើយក្មេងប្រុសនោះបានស្រក់ទឹកភ្នែកហើយដើរជាមួយឪពុករបស់គេដោយមិនបាននីយាយអ្វីទាំងអស់។

Comments

comments