បុរសម្នាក់ផុសរិះគន់ហាងកាហ្វេមួយថា៖ ឈ្មោះហាងសុទ្ធតែដាក់ (កាហ្វេ និស្សិត) តែគ្រាន់ក្រដាស់ផ្ញើរម៉ូតូក៏សរសេរខុសដែរ!

9421
views

ហាងកាហ្វេមួយកន្លែងត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់រិះគន់ខ្លាំងៗ ដោយគាត់និយាយថា ឈ្មោះហាងដាក់ សុទ្ធ (កាហ្វេ និស្សិត) តែបែរជាគ្រាន់តែ ក្រដាស់ប័ណ្ណផ្ញើរម៉ូតូ ក៏សរសេរ ពាក្យ (ផ្ញើ និងពាក្យ និស្សិត) មិនត្រូវផង។

ដោយគាត់ផុសរិះគន់ក្នុងហាងនោះថា អុក វានវិទ្យា៖ វាមិនជាធំដុំស្អីទេគ្រាន់តែប័ណ្ណផ្ញើម៉ូតូមួយសន្លឹក តែក៏នឹកឃើញអស់សំណើច ឈ្មោះហាងសុទ្ធតែដាក់ (កាហ្វេ និស្សិត) តែគ្រាន់តែពាក្យ(ផ្ញើ និងពាក្យ និស្សិត) សរសេរឱ្យត្រូវមិនកើត ធ្ងន់ណាស់មែនទេ លោកព្រះ! សង្ឃឹមសរសេរឱ្យត្រូវវិញ អាណិតកន្លែងអូនរៀនកាលពី១៧ឆ្នាំមុនផង??‍♂️??‍♂️”

ក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនចូលរួមបញ្ចេញមតិផងដែរថា ​Boramy Pheakdey Pong”មនុស្សខ្មែរឥឡូវនិយាយចេញមកមានចំហាយកំហឹងមកជាមួយ។ បើគ្រាន់តែនិយាយឲ្យមតិរិះគិតក្នុងភាពជាបងជាប្អូនជាខ្មែរដូចគ្នាប្រហែលមានសុខសន្តិភាពច្រើន។” រឿងកំហុសវានៅតែមានទេ ទោះខំយ៉ាងណាក៏គង់មានតិចច្រើនដែរ គ្រាន់តែយើងទៅប្រយ័ត្នបន្ថែមទៀតដើម្បីឲ្យវាកាន់តែតិចទៅៗ។ ខ្ញុំអរគុណដែលបានជួយកែពាក្យខ្ញុំ និងអរគុណដែលប្រើភាសាដែលអាចឲ្យយល់ពីភាពថ្លៃថ្នូររវាមនុស្សនិងមនុស្ស។ បើយើងទាំងអស់គ្នាចេះយោគយល់គ្នាទៅវិញទៅមក រៀនជួយរៀនប្រាប់គ្នាដោយវាចារគោរពគ្នាសង្គមនេះក៏គង់រីកចំរើននិងប្រកបដោយមនុស្សល្អថ្លៃថ្នូរដែរ។ ខ្ញុំអរគុណច្រើន។”

ហើយនេះគឺជាការបញ្ចេញមតិរបស់អ្នកលេងហ្វេសប៊ុកម្នាក់ទៀតដែរថា Thavy Kheng: “What happened to all the Dr. In Cambodia, don’t they find it do disturbing with the languages?”

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?
ប្រភព៖ អុក វានវិទ្យា

Comments

comments