មិនចាស់សោះ ! កំពូលតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ កញ្ញា សុខ ពិសី មិនទាន់គិតរឿងស្នេហា ទោះបីមានអាយុរាងច្រេីនបន្តិចមែន សម្រស់កាន់តែស្រស់ស្អាតគួរអោយក្នាញ់…

139
views

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ កញ្ញា សុខ ពិសី ជាតារាចម្រៀងខ្មែរមួយរូបដែលមានភាពល្បីល្បាញជាយូរលុងណាស់មកហើយ តារាស្រីរូបនេះត្រូវបានមហាជនក្មេងចាស់ទទួលស្គាល់ពីសមត្ថភាពនិងទេពកោសល្យរបស់នាងថាជា តារាចម្រៀងខ្មែរមួយរូបដែលមាន សម្លេងពិរោះផ្អែមស្រទន់និងពោពេញទៅដោយទឹកដមធ្វើឲ្យអ្នកស្តាប់មិនចេះជិនណាយឡើយ ដោយសារតែបែបនេះហើយទើបរាល់បទចម្រៀងរបស់ កញ្ញា សុខ ពិសី គ្រប់បទគឺសុទ្ធតែទទួលបានការពេញនិយមស្តាប់ពីសំណាក់មហាជនខ្មែរ មិនថាបទចាស់ឬថ្មីនោះទេ ។

យ៉ាងណាមិញបើយើងក្រឡេកមកមើលជីវិតឯកជនរបស់តារាច្រៀងខ្មែរដ៏ល្បីល្បាញរូបនេះវិញ ក្រោយចូលប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំកន្លងមកនេះ កញ្ញា សុខ ពិសី ត្រូវបានគេសង្គេតឃើញថា កំពុងតែរស់នៅយ៉ាងមានសេចក្តីសុខ មានផ្ទះវីឡាធំៗ មានឡានទំនើបនិងរបស់ប្រើប្រាស់ថ្លៃៗ រស់នៅស្រួលដោយមិនមានការខ្វះខាត ហើយទាំងអស់នេះបានមកពី ចំណូលចេញពីសិល្បៈមួយផ្នែក និងចំណូលចេញពីមុខជំនួញរកសុីរបស់កញ្ញា មួយផ្នែកទៀតផងដែរ ។

ដោយឡែកទោះបីជាមានឈ្មោះល្បីល្បាញ និងមានគ្រប់យ៉ាងបែបនេះក្តីតែរឿងមួយដែលធ្វើឲ្យហ្វេនទន្ទឹងរងចាំនោះគឺ តារាចម្រៀងស្រីរូបនេះមិនមានទាន់គូស្នេហ៍ដូចគេឡើយ នាងកំពុងតែសប្បាយនិងប្រើជីវិតរស់នៅម្នាក់ឯងដោយផ្ទុយស្រឡះពីមិត្តរួមអាជីពរបស់នាង ខ្លះគេរៀបការមានកូន ២ កូន ៣ អស់ទៅហើយតែនាងអាយុច្រើនហើយនៅតែមិនទាន់បើកបេះដូងទទួលយកនរណាឡើយ ។

ជាមួយគ្នានេះដែរ ទោះបីជាពេលនេះមានវ័យជ្រេរបន្តិច តែកញ្ញា សុខ ពិសី មើលទៅនៅតែស្រស់ស្អាតនិងក្មេងដដែល មិនចាស់មិនមានស្នាមជ្រួញអ្វីនៅលើដងខ្លួនសូម្បីតែបន្តិច ជាពិសេសនោះគឺស្បែកមុខរបស់កញ្ញា តែម្តងឡើងសខ្ចីនិងម៉ត់រលោង នៅពេលតែងខ្លួនវិញ សុខ ពិសី ស្អាតដូចក្មេងអាយុទើប ១៨ឆ្នាំអញ្ចឹង នេះគឺជារឿងដែលគួរឲ្យកោតសរសើរដល់តារាស្រីរូបនេះយ៉ាងខ្លាំងដែលអាចថែរក្សាសម្រស់ឲ្យនៅក្មេងវ័យបែបនេះបាន ៕

Comments

comments