នោះ ! ទីបំផុត នារីដែលបានវា.យកុមារម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានហេីយ….

401
views

ស្ត្រីម្នាក់ដែលបាន.ប្រើ.ហិ.ង្សា.ទៅលើកុមារអាយុ៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការបន្ដតាមនីតិវិធី​ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមបង្ហោះចែកចាយព័ត៍មាន។

យោង​តាមប្រភពព័ត៍មានពី​គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានឱ្យដឹងថា ស្ដ្រីដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធក.រណីប្រើ.ប្រា.ស់អំ.ពើ.ហិ.ង្សានេះឈ្មោះ ចាន់ ធីតា អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១៣ ផ្លូវ២១៩ ក្រុម២២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ខណៈកុមារីរងគ្រោះអាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ ដោយស្ត្រីដែលជាជនស.ង្ស័.យ.ឲ្យមើលថែកូនអាយុ២ឆ្នាំ ហើយករណីនេះបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំ.ពើ.ហិ.ង្សា.ដោយចេតនាយ៉ាងឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា។ ជាមួយគ្នានេះ ក.ជ.ក សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ។

បន្ថែមពីនេះ​ គណៈកម្មការការពារកុមារថ្នាក់ជាតិ បានអះអាងទៀតថា ករណីនេះបានធ្វើឲ្យមានក្តីរន្ធត់តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់នេះ ដែលទទួលរងគ្រោះដោយអំ.ពើ.ហិ.ង្សា.យ៉ា.ងព្រៃ.ផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះបា.នរំ.លោ.ភ.បំពា.នយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា។

គួរជម្រាបដែរថា​ ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះជនសង្ស័.យនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត៕ដោយ​៖ ជីម ភា

Comments

comments