សូមរំលឹកផងដែរថាតារាចម្រៀង ពេជ្រ សូលីកា មិនបានរៀបការនោះទេប៉ុន្តែអ្នកនាងបានភ្ចាប់ពាក្យជាមួយនិងគូស្នេហ៍ដោយមានចាស់ទុំដឹងលឺទាំងសងខាងចូលរួមផងដែរ ។ ក្រោយភ្ជាប់ពាក្យរួចគេបានឃើញអ្នកទាំងពីររស់នៅជាមួយគ្នាដូចប្តីនិងប្រពន្ធអញ្ចឹង ហើយរហូតមកទល់និងពេលនេះ ពេជ្រ សូលីកា មានកូនប្រុសម្នាក់មានមុខមាត់ស្រស់សង្ហាណាស់ ។
យ៉ាងណាមិញកូនប្រុសរបស់តារាចម្រៀង ពេជ្រ សូលីកា កើតនៅថ្ងៃទី ១៦ ខែ ឪសភា ឆ្នាំ២០២០ បើគិតមកទល់និងពេលនេះគឺក្មេងប្រុសម្នាក់នេះមានអាយុ ២ ឆ្នាំហើយ ហើយថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់កូនប្រុស ពេជ្រ សូលីកា ផងដែរ ។
នៅក្នុងថ្ងៃខួបកំណើតកូនប្រុស គេបានឃើញតារាចម្រៀងស្រីរូបនេះបានបង្ហោះសារជូនពរកូនប្រុសបែបនេះថា ៖ Happy 2nd birthday MY LITTLE MAN
-មនុស្សដែលតែងតែផ្ដល់ស្នាមញញឹមមកកាន់ខ្ញុំជារៀងរាល់ថ្ងៃ
-កូនប្រៀបបានជាកែវភ្នែកទាំងសងខាងរបស់មាំមី
-មាំមីជូនពរកូនជោគជ័យគ្រប់ភារកិច្ចដែលកូនធ្វើ
-មាំមីជូនពរកូនមានតែសុខភាពល្អ សំណាងល្អពេញមួយជីវិតកូន
-ចេះស្រលាញ់ ចេះអោយតម្លៃមនុស្សជុំវិញខ្លួន
-ចេះស្ដាប់បង្គាប់
-សូមអោយកូនឈ្នះអស់មារសត្រូវ
– ជាក្មេងគួរអោយស្រលាញ់ដល់មនុស្សគ្រប់គ្នា
16.05.20 -16.05.22 ៕
ផ្ដល់សិទ្ធិដោយ:khmernews.news