ពិតណាស់ អាជី គឺជាអ្នកលក់អនឡាញមួយរូបដែលមានមហាជនជាច្រើនបានស្គាល់នាងតាមរយៈ ពាក្យសម្តី ខ្ញុំស្អាតពីធម្មជាតិ និងងើបពីគេងមកមិនបាច់មុជទឹកក៏ស្អាតដែរ ជាដើម ។ តាំងពីល្បីដោយសារពាក្យប៉ុន្មានម៉ាត់នេះមក អាជី កាន់តែមានប្រជាប្រិយភាព មានអ្នកស្គាល់ច្រើនហើយចំពោះការរកសុីវិញគឺថា ទទួលបានជោគជ័យខ្លាំង ។
ដោយឡែកបើយើងងាកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់ អាជី វិញគឺថាពេលនេះ អាជី បានមានគូដណ្តឹងហើយ ក្រោយអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយកំពុងតែរស់នៅជាមួយគ្នាដូចប្តីប្រពន្ធយ៉ាងមានសេចក្តីសុខផងដែរ ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ អាជី បានសាងភាពភ្ញាក់ផ្អើលសារជាថ្មី ក្រោយនាងបានចេញមកប្រលះសង្សារចាស់ ដែលជំពាក់លុយមិនសងបែបនេះ ៖
« អា.សង្សារចាស់អេីជួយមកសង់លុយអា.ញ់ផងវេីយ បេីកាប្រពន្ធហេីយជួយសង់លុយអា.ញ់1200$ផងកុំអោយថោ.កវេីយ» ៕
ផ្ដល់សិទ្ធិដោយ:khmernews.news