តារាកំប្លែង ម៉ាដូណា ដែលតែងតែធ្វើឲ្យពុកម៉ែបងប្អូនបានសើចសប្បាយ រីករាយ រាល់ពេលឡើងឆាក និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក ស្រាប់តែមួយរយៈនេះ ហាក់ជួបនូវរឿងលំបាកជាខ្លាំង រហូតលក់ផ្ទះ ហាងពេជ្រ ក្ស័យធន លក់ខុនដូរ ផ្ទាល់ខ្លួនដើម្បីដោះស្រាយរឿងបំណុ ល ដែលកូនតុងទីនរត់ចោល ធ្វើឲ្យត្រូវរ៉ាបរងទាំងអស់។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក ម៉ាដូណា ទើបត្រូវកាត់ផ្ទះដែលប៉ាម៉ាក់របស់លោករស់នៅរាល់ថ្ងៃនេះ កាត់ទៅឲ្យគេ ដើម្បីដោះបំណុ លកូនតុងទីន ។ ម៉ាដូណា រៀបរាប់ទាំងទឹកភ្នែកថា “ថ្ងៃនេះខ្ញុំហូរទឹកភ្នែក កាត់ផ្ទះអស់១ទៀតហើយ នេះជាផ្ទះរបស់ខ្ញុំនៅសៀមរាប ដែលប៉ាម៉ាក់របស់ខ្ញុំរស់នៅជារៀងរាល់ថ្ងៃ ដោយសារខ្យល់អាកាស់ល្អទើបគាត់មិនចង់មកនៅភ្នំពេញវិញ តែពេលនេះខ្ញុំត្រូវបានកាត់ផ្ទះនេះអោយគេដោយសារចេញសងគេរឿងតុងទីង នឹងបំណុ លការប្រាក់ជាច្រើន សុំទោសប៉ាម៉ាក់ កូននឹងរកផ្ទះដែលស្រលះនឹងធំទូលាយជាងនេះសំរាប់អ្នកទាំងអស់គ្នា ឆាប់ៗនេះ ។
លោកក៏បានបន្តទៀតថា “លុយ ញើ ស ឈា មខ្ញុំ អ្នកធ្វើបា បខ្ញុំ អ្នកនឹងបានមកវិញនៅភាពវិនាសព្រា ត់ប្រា ស់ ខ្ញុំជឿលើអំពើបា បចុះអ្នកទាំងអស់គ្នាវិញ Madona Cute”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានបង្ហោះសារលើកទឹកចិត្តដល់ម៉ាដូណា ដែលកំពុងតែជួបនូវការលំបាក ថា តស៊ូមិនយូទេ ទេវតានិងជួយអ្នក ស៊ូៗ, ស៊ូៗបង បងនិងទទួលបានធំជាងនេះ, មនុស្សល្អទេវតាតាមថែរក្សា ណា មិត្ត, ស៊ូៗណាបង ជូនពរបងបានជោគជ័យ គ្រប់ភារកិច្ចការងារ ទាំងអស់៕
ផ្ដល់សិទ្ធិដោយ:khmernews.news