ដូចនោះ ! កូនស្រីបណ្ដូលចិត្តតារាចម្រៀង យ៉ាន លីនដា កាន់តែធំកាន់តែស្រស់ស្អាត មុខមាត់កាត់រកម្តាយខ្លាំងណាស់…

265
views

ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ពីតារាចម្រៀងស្រី អ្នកានាង យ៉ាន លីនដា រួចមកហើយដោយអ្នកនាងគឺជាអតីតភរិយារបស់តារាចម្រៀងប្រុសលោក ញ៉ែម សំអូន អ្នកទាំងពីរបានចែកផ្លូវគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ក្រោយលែងលះគ្នាជាមួយនិងអតីតស្វាមីរួចគេបានឃើញថា អ្នកនាង ម៉ាន លីនដា បាននាំកូនស្រីម្នាក់ទៅរស់នៅជាមួយនិងខ្លួនលើទឹកដីប្រទេសអូស្ត្រាលី ។

យ៉ាងណាមិញមកទល់និងពេលនេះកូនៗរបស់អ្នកនាង យ៉ាន លីនដា គឺធំៗពេញក្រមុំ និងពេញកំលោះអស់ហើយ តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺកូនស្រីដែលទៅរស់នៅជាមួយនិងនាងសព្វថ្ងៃនោះគឺមានមុខមាត់ដូចគ្នានិងម្តាយរបស់គេខ្លាំងណាស់ អ្នកណាមិនដឹងគឺស្មានថាជាកូនភ្លោះថែមទៀតផងពេលចេញដើរនៅខាងក្រៅម្តងៗ ។

ជាមួយគ្នានេះដែរមិនត្រឹមតែមានមុខមាត់ដូចម្តាយខ្លាំងនោះទេ កូនស្រីរបស់តារាចម្រៀងស្រីរូបនេះក៏មានរូបសម្ផស្ស ស្រស់ស្អាតមិនធម្មតាដែរ និយាយរួមទៅគឺស្អាតកាត់មករកម្តាយរបស់ខ្លួនសឹងតែទាំងស្រុងតែម្តង ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Comments

comments