ញាក់! មួយគ្រួសារ ខ្ពស់ទាំងអស់គ្នា ក្លាយជាគ្រួសារកម្ពស់ខ្ពស់ជាងគេលើពិភពលោក

135
views

អាមេរិក៖ គ្រួសារមួយ មានសមាជិកចំនួន៥នាក់ មកពីរដ្ឋ Minnesota នៃសហរដ្ឋអាមេរិក បានក្លាយជាគ្រួសារផ្លូវការ ដែលមានកម្ពស់ខ្ពស់ជាងគេបង្អស់លើពិភពលោក ខណៈកម្ពស់ជាមធ្យមប្រមាណ២០៣.២៩ម៉ែត្រ។

ជាក់ស្ដែង​ ស្ត្រីជាម្ដាយ មានឈ្មោះថា Krissy Trapp បាននិយាយថា រូបអ្នកស្រីផ្ទាល់ ជាមនុស្សទាបបំផុត ក្នុងចំណោមគ្រួសារដែលមានកម្ពស់ខ្ពស់មកពីជុំវិញពិភពលោក ដោយអ្នកស្រីមានកម្ពស់១៩១.២ម៉ែត្រប៉ុណ្ណោះ។ ចំណែកស្វាមីរបស់អ្នកស្រីវិញ មានកម្ពស់២០២.៧ម៉ែត្រ រួមទាំងកូនស្រី២នាក់ទៀត មានកម្ពស់២០៣.៦ម៉ែត្រ និង១៩៧.២៦ម៉ែត្រ។ ហើយចុងក្រោយ គឺកូនប្រុសពៅរបស់អ្នកស្រី មានកម្ពស់ដល់ទៅ២២១.៧១ម៉ែត្រឯណោះ ដែលខ្ពស់ជាងគេក្នុងគ្រួសារ។

តួយ៉ាង ដំបូងឡើយ កូនប្រុសពៅរបស់អ្នកស្រី ជាអ្នកមានគំនិតចង់បំបែកកំណត់ត្រាពិភពលោកហ្គីនណេស ដូច្នេះដើម្បីធ្វើឲ្យផ្លូវការ អ្នកទាំងអស់គ្នា បានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ និងវាស់៣ដងពេញមួយថ្ងៃ ទាំងក្រោកឈរ និងដេកចុះ ដោយជាមធ្យមនៃការវាស់វែងទាំងនេះ ត្រូវបានប្រើជាការគណនាកម្ពស់។

យ៉ាងណាមិញ ក្រៅពីភាពសប្បាយរីករាយនៃការជោគជ័យចំពោះកំណត់ត្រា សមាជិកក្នុងគ្រួសារទាំងអស់ បានសារភាពថា អ្នកទាំងអស់គ្នា បានជួបប្រទះនឹងបញ្ហារាល់ពេលទិញសម្លៀកបំពាក់ និងស្បែកជើងម្ដងៗ ដោយសារតែទំហំខុសពីមនុស្សទូទៅផងដែរ ប៉ុន្ដែអ្វីដែលពិសេស គឺការមានកម្ពស់ខ្ពស់ខុសគេ ព្រោះមិនមែនមនុស្សទាំងអស់សុទ្ធតែធ្វើបានឡើយ៕

Comments

comments