កេនយ៉ា៖ បុរសម្នាក់ មកពីប្រទេសកេនយ៉ា គ្រោងនឹងរៀបការជាមួយបងប្អូនភ្លោះស្រីទាំងបីនាក់ នាពេលអនាគតដ៏ខ្លីខាងមុននេះ និងអះអាងថា មិនមែនជារឿងដ៏ធំដុំឡើយ សម្រាប់គាត់ទេ។
ជាក់ស្ដែង លោក Stevo និងនាង Cate ដែលជាម្នាក់ក្នុងចំណោមបងប្អូនភ្លោះស្រីទាំងបីនាក់ បានស្គាល់គ្នាដំបូងបង្អស់ និងបន្ទាប់មក ទើបនាងណែនាំឲ្យស្គាល់បងប្អូនភ្លោះស្រីពីរនាក់ផ្សេងទៀតរបស់នាង។ ហើយសព្វថ្ងៃនេះ បងប្អូនភ្លោះស្រីទាំងបីនាក់ កំពុងប្រកបអាជីពក្នុងក្រុមតន្ត្រីមួយ ខណៈរស់នៅជាមួយដៃគូរួមគ្នា ទើបតែបានមួយរយៈពេលខ្លីចុងក្រោយប៉ុណ្ណោះ។
យ៉ាងណាមិញ ការរស់នៅរួមគ្នា ត្រូវបានបែងចែកថ្ងៃយ៉ាងច្បាស់លាស់ ដោយម្នាក់មួយថ្ងៃ និងចុងសប្ដាហ៍ពួកគេទាំងអស់គ្នា ចំណាយពេលជួបជុំគ្នាតែម្ដង។ ហើយបងប្អូនភ្លោះស្រីទាំងបីនាក់ នឹងមិនព្រមឲ្យនរណាម្នាក់ផ្សេងទៀត ជ្រៀតចូលទំនាក់ទំនងស្នេហានេះទេ គឺបួននាក់គ្រប់គ្រាន់ហើយ។ ម៉្យាងវិញទៀត នេះជាលើកទីមួយ ដែលបងប្អូនភ្លោះស្រីទាំងបីនាក់ យកបុរសតែមួយធ្វើជាដៃគូស្នេហារួមគ្នាផងដែរ៕