ចាប់ខ្លួ.ន.ចំថ្ងៃខួបកំណើត ប៉ូលិសចិត្តល្អ ទិញនំខេក Surprise ឲ្យមួយ

307
views

ហ្វីលីពីន៖ កាលពីថ្ងៃអង្គារទី១៩ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បុរសម្នាក់ មកពីប្រទេសហ្វីលីពីន ត្រូវបានចា.ប់.ខ្លួ.ន.ចំថ្ងៃខួបកំណើតគម្រប់ខួបលើកទី៤៥ របស់គាត់ផ្ទាល់តែម្ដង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Allan Barrientos Delos Angeles បានជា.ប់.ពីបទឧ.ក្រិ.ដ្ឋ.កម្ម.នៃការកាន់.កា.ប់.អា.វុ.ធ.ខុសច្បាប់ និងឃា.ត.កម្ម ដែលមានដីកាចា.ប់.ខ្លួនតាំងពីឆ្នាំ១៩៩៦ម៉្លេះ តែគាត់បានបង់ប្រាក់សម្រាប់ការរស់នៅក្រៅឃុំបណ្ដោះអាសន្នចំនួន៦,០០០ប៉េសូហ្វីលីពីន (ប្រមាណ១,១៤៥ដុល្លារអាមេរិក) និង២០,០០០ប៉េសូហ្វីលីពីន (ប្រមាណ៣,៨១៩ដុល្លារអាមេរិក)។ ហើយគាត់ក៏បានសារភាពនូវកំហុសរបស់ខ្លួន និងមិន​បាន​ប្រ.ឆាំ.ង​.នឹង​ការ​.ចា.ប់​.ខ្លួ.ន.នេះផងដែរ។

យ៉ាងណាមិញ ក្រុមប៉ូលិស បានបង្ហាញពីទឹកចិត្ត ដោយទិញនំខេកដ៏ធំល្មមមួយ ដើម្បីប្រារព្ធពិធីខួបកំណើតរបស់បុរសខាងលើ ដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ ហើយលុះមកដល់ថ្ងៃបន្ទាប់ទី២០ ខែមេសា ឆ្នាំ២០២២ គាត់ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពបណ្ដោះអាសន្នម្ដងទៀត បន្ទាប់ពីថ្លៃរស់នៅក្រៅឃុំ កំពុងស្ថិតក្រោមការដំណើរការ៕

Comments

comments