ទីកន្លែង​កម្សាន្ត​មួយ​ដែល​ទេសចរ​មិនគួរ​មើលរំលង​លើ​ទឹកដី​អង្គរ​

283
views

ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ដែល​ជាទី​សក្ការ​ផង និង​មាន​កន្លែង​កម្សាន្ត​ជាច្រើន​រាប់មិនអស់​បន្ថែមទៀត​នោះ កំពុងតែ​ទាក់ចិត្ត​អ្នកទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

ទីលាន​បាញ់​ធ្នូ​មួយកន្លែង​ដែលមាន​ឈ្មោះ បន្ទាយជ័យ ៨០២ ក្នុង​ឃុំ​បាគង​ជា​កន្លែង​កម្សាន្ត​មួយ​ដែល​លោកអ្នក​មិនគួរ​រំលង​នោះទេ​។​

​ទីលាន​បាញ់​ធ្នូ​បែប​បុរាណ​មួយកន្លែង​នេះ​មាន​ទីតាំងនៅ​ស្រុក​ប្រាសាទបាគង ឃុំ​បាគង មាន​ទីលាន​បាញ់​ធ្នូ​បុរាណ​ច្រើនបែប

ថែមទាំង​មាន​គ្រូបង្រៀន​បាញ់​ធ្នូ​ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ ដើម្បី​បង្ហា​ត់បាញ់​ធ្នូ​ឱ្យបាន​ត្រឹមត្រូវ​បំផុត​។

បន្ទាប់ពី​ការបាញ់​ធ្នូ​កម្សាន្ត​ហើយ លោកអ្នក​ក៏​អាច​កម្មង់​អាហារ​បាន​ភ្លាមៗ​ទាំង​បែប​ខ្មែរ និង​បរទេស​ពី​ភោជនីយដ្ឋាន​សួន​មេអំបៅ​តែម្ដង ដែល​ចម្អិនម្ហូប​ដោយ​ចុងភៅ​ជំនាញ មាន​វិជ្ជាជីវៈ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ផ្តោតទៅលើ​អនាម័យ​ជា​ចម្បង​។​

Comments

comments