អាណិតគាត់ណាស់ ! លោកតាចាស់ហើយ តែគាត់នៅដើរលក់ជាមួយចៅរាល់ថ្ងៃ ការ៉េមមួយដើមគាត់ចំនេញបាន ២០០ រៀល…

292
views

ហ្វេសប៊ុក ៖ ដោយសារតែរាល់ថ្ងៃជីវភាពរបស់លោកតាមានការលំបាកនិងខ្វះខាតខ្លាំងទើបតម្រូវឲ្យលោកតាខំប្រឹងដើររុញរទេះការ៉េមលក់ហាលថ្ងៃហាលភ្លៀងជាមួយនិងចៅរាល់ថ្ងៃ នេះក៏ដើម្បីបានប្រាក់ចំណេញបន្តិចបន្តួចពីការលក់យកមកទិញបាយហូបចិញ្ចឹមក្រពះ ដើម្បីបន្តរស់ទៅមុខនិងគេទៀត ។

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់នារីម្នាក់ដែលមានហ្វេសប៊ុកឈ្មោះ Jee Leap Real បានធ្វើការបង្ហោះបែបនេះថា ៖ “ បងប្អូនបៃលិនបើឃើញគាត់ជួយទិញការ៉េមគាត់ផង គាត់ដើរលក់ជាមួយចៅរាល់ថ្ងៃ ការ៉េមមួយដើមគាត់ចំនេញបាន 200រៀល បងអូនដែលអាណិតគាត់ចង់ជួយជាជំនួយអាចទាក់ទងទៅលោកតាផ្ទាល់បាន នេះលេខគាត់ 0315111420 ”។

ដូច្នេះហើយសូមបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមេត្តាបើបានអានព័ត៍មាននេះហើយសូមជួយ ស៊ែរចែករំលែកម្នាក់មួយផង ដើម្បីឲ្យសប្បុរសជនបានឃើញនិងជួយលោកតាមទៅតាមលទ្ធភាពរបស់ពួកគាត់ ឃើញលោកតាលំបាកបែបនេះខ្ញុំឃើញហើយពិតជាទើសភ្នែកខ្លាំងណាស់ តាគេតាយើង ៕

Comments

comments