ហុងកុង រកឃើញវីរុសកូវីដបំប្លែងខ្លួនពីអាហ្វ្រិកខាងត្បូងចំនួន២ករណី

163
views

ហុងកុង៖ មានករណីកូវីដ១៩បំប្លែងថ្មីមានប្រភពមកពីប្រទេសអាហ្វ្រិកខាងត្បូងចំនួន ២ករណីបានកើតឡើងក្នុងទីក្រុងហុងកុង ចំពោះអ្នកដំណើរពីរនាក់ ដែលកំពុងធ្វើចត្តាឡីស័ក។

ដោយឡែក ក្នុងចំណោមអ្នកដំណើរ២នាក់ មានម្នាក់មកពីប្រទេសអាហ្វ្រិកខាងត្បូង និងម្នាក់ទៀតមកពីប្រទេសកាណាដា ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩បំប្លែងខ្លួន ដែលមានលេខសម្គាល់ «B.1.1.529» ដោយអ្នកទាំងពីរត្រូវបានដាក់​ឱ្យ​ធ្វើចត្តាឡីស័កនៅបន្ទប់ទល់មុខគ្នា។ អ្នកនាំពាក្យមន្ទីរសុខាភិបាលបាននិយាយថាកាលពីថ្ងៃសុក្រថា អ្នកធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូងបានប្រើម៉ាសមួយប្រភេទដែលមិនអាចច្រោះខ្យល់ដង្ហើមទៅខាងក្រៅ ហើយទំនងជាបានចម្លងមេរោគទៅក្បែរៗនោះ នៅពេលដែលគាត់បើកទ្វារបន្ទប់សណ្ឋាគារ។

វីរុសកូវិដ១៩បំប្លែងថ្មី «B.1.1.529» នេះគឺមានលក្ខណៈខុសប្លែកពីប្រភេទមុនៗ ដោយវាអាចមានលទ្ធផលចម្លងបានខ្លាំង និងឆ្ងាយខ្លាំងជាងមុនទៀត ។ លោក Tulio de Oliveira សាស្ត្រាចារ្យផ្នែកជីវព័ត៌មានវិទ្យាដែលគ្រប់គ្រងស្ថាប័នលំដាប់ហ្សែននៅសាកលវិទ្យាល័យចំនួនពីរនៅអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា លទ្ធផលតេស្ត PCR បានបង្ហាញថា ៩០ភាគរយ នៃការឆ្លងមេរោគថ្មី ១,១០០ នៅក្នុងខេត្តអាហ្វ្រិកខាងត្បូង ត្រូវបានបង្កឡើងដោយវីរុសមួយនេះផងដែរ។

យ៉ាងណាមិញ បងប្អូនដែលរស់នៅខាងក្រៅប្រទេស សូមមេត្តាប្រុងប្រយ័ត្នចំពោះវត្តមានវីរុសកូវីដបំប្លែងខ្លួននេះផងដែរ៕

សូមចូលទស្សនារូបភាពឃាងក្រោម៖

Comments

comments