ខ្សែជីវិតនឹងអត្តចរិតរបស់កូនពៅឫក៏ឡាំឌួយ!

2014
views

កូនពៅគឺជាកូនចុងក្រោយនៅក្នុងគ្រួសារដែលជានិច្ចកាលតែងតែទទួលបានក្តីស្រឡាញ់ថ្នាក់ថ្មមច្រើនជាងគេពីឳពុកម្តាយ កត្តាទាំងនេះដែលជំរុញអោយកូនពៅភាគច្រើនបានចិត្តខ្លាំងខ្លាំបានកើតទៅជាជំងឺទម្រើស ខូច គេប៉ះពាល់អីតិចតួចមិនបានដឹងតែទូលពិតប្រាប់ម៉ាកប៉ាហើយ។ អោយតែគាត់ចង់បានអីមួយហើយគឺត្រូវតែបានហ្នឹងបើមិនបានដូចបំណងទេដឹងតែបោកប្រាស់របស់ខ្ទេចខ្ទីអស់ហើយអោយតែនៅជិតខ្លួន។

កូនពៅភាគច្រើនតែងតែម៉ាក់ប៉ា បងប្អូននិយាយលេងថា៖
-គឺជាកូនរើសបានពីធុងសំរាម

និយាយពីអត្តរិតកូនពៅវិញគឺមានលក្ខណះដូចឡាំឌួយណាស់ ទោះបីជារាងខូចក្បាលរឹងពូកែល្បិចតិចមែនតែមើលទៅក៏គួរអោយស្រឡាញ់ម្យ៉ាងដែរ កូនពៅភាគច្រើនឆ្លាត ស្អាត និយាយត្រង់ អត់ចេះលាក់ពុត ចិត្តល្អ មិនងាយនឹងស្រឡាញ់នរណាម្នាក់ឡើង តែបើស្រឡាញ់គឺស្រឡាញ់ខ្លាំងតែម្តង តែកុំអោយធ្វើអោយស្អប់គឺចិត្តដាច់ណាស់។

-បើក្រឡេកទៅមើលរឿងលុយចាយនឹងរបស់ប្រើប្រាស់វិញគឺមិនខ្វះទេ ព្រោះអីកូនពៅមិនខ្វះពីប្រភពហិរញ្ញវត្ថុទេ មានជុំទិសដែលគាត់អាចសុំបាន សូមលុយចាយពីម៉ាក់ហើយទៅសុំពីប៉ាទៀត ហើយប្រាប់បងៗថាអត់មានលុយចាយទេដើម្បីសុំបន្ថែម និយាយអោយត្រង់គឺកូនពៅខូចណាស់។

កូនពៅនៅក្នុងផ្ទះពិតជាសំណាងណាស់ម៉ាក់ប៉ាបងប្អូនស្រឡាញ់ណាស់អត់សូវហ៊ានប្រើអោយធ្វើអីទេ តែអ្វីជាបញ្ហាវិញនោះគឺសេរីភាពនឹងស្នេហា គឺកូនពៅពិបាកណាស់ចង់ទៅណាដើរលេងណាម្តងៗមិនងាយបានអោយចេញទៅដើរលេងទេ បើថាទៅមានកម្មវិធីអី ទាល់តែមានបងប្អូនជូនទៅ ឫក៏ម៉ាក់ប៉ាបានៗទៅ ចំណែកស្នេហាវិញគឺZeroតែម្តងព្រោះកូនពៅមានម៉ាក់ប៉ាបងៗគេCareណាស់មិនចេះតែអោយមានសង្សារផ្តេសផ្តាស់ទេ ភាគច្រើនគឺពួកគាត់ជាអ្នករើសរៀបចំរឿងស្នេហាអោយដោយខ្លួនឯង។

រក្សាសិទ្ធដោយ៖Khmernews.me

Comments

comments