ម្ចាស់ផ្ទះចេះតែឆ្ងល់ នារីជួលផ្ទះមិនបង់លុយ លុះទៅដល់ផ្ទះជួលបាត់មនុស្ស រីឯបន្ទប់វិញ ចូលមើលស្ទើរតែសន្លប់ ព្រោះតែផ្ទះរបស់ខ្លួនក្លាយជាឋាននរក

350
views

ថៃ៖ ពិតជាហួសចិត្តមែន នៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២១ ទំព័រហ្វេសប៊ុក ណាវ៉ានណាខន បានបង្ហាញឃ្លីបមួយពីម្ចាស់ផ្ទះជួលមួយកន្លែងដែលស្ថិតនៅភូមិស៊ីនធីវ៉ា ឃុំនីមជ្ជៈរ៉ូហ្សាណា ខេត្តផារ៉ាននគរស៊ីអយុធ្យា។ បានលាតត្រដាងពីស្ថានភាពផ្ទះមួយដែលបានជួលឲ្យនារីវ័យក្មេងម្នាក់ បន្ទាប់ពីនារីវ័យក្មេងនោះគេចខ្លួនមិនបង់លុយថ្លៃជួលផ្ទះមកឲ្យខ្លួនសោះ។~

នៅក្នុងឃ្លីបនោះម្ចាស់ផ្ទះបានថតឃ្លីបមួយកំឡុងពេលខ្លួនដើរទៅបើកបន្ទប់ដើម្បីពិនិត្យមើលស្ថានភាពបន្ទប់។ ធ្វើឲ្យម្ចាស់ផ្ទះនោះមានការភ្ញាក់ផ្អើលព្រោះក្នុងផ្ទះមានសុទ្ធតែសំរាមស្អុយរលួយនិងដង្កូវពាសពេញបន្ទប់។ លើសពីនេះមានខោទ្រ នា ប់ ប្រើ សំ ឡី អ នា ម័ យធ្លាក់លើកម្រាលឥដ្ឋ ស្ទើរតែរកផ្លូវដើរចូលគ្មាន។ ស្ដ្រីជាម្ចាស់ផ្ទះក៏បានបញ្ជាក់ថា“ តើនារីរូបស្រស់រូបនោះ ដេកនៅកន្លែងណាទៅលោក បើដូចឋាននរកអញ្ចឹង? ខ្ញុំពិតជាចង់ដឹងណាស់ ” នេះហើយ រូបសម្បតិ្ដស្អាត តែមាយាទអន់ណាស់៕~

Comments

comments