ស្អាតគ្មានពីរ! តួឯកស្រីក្នុងរឿង “ទ្រឹស្ដីស្នេហ៍”​ កំពុងតែឆក់យកបេះដូងអ្នកគាំទ្រ ទាំងរូបសម្រស់ និងសមត្ថភាព ល្អឥតខ្ចោះ ជាពិសេសនោះ…

495
views

ភ្នំពេញ៖ ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាស្គាល់ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក STEP មិនត្រឹមតែពូកែច្រៀងនិង និពន្ធបទភ្លេងនោះទេ លោកថែមទាំងមានទេពកោសល្យ​ ខាងវិស័យនិពន្ធសាច់រឿងខ្លីៗ ផងដែរ ដែលរឿងលោកកំពុតែទទួលការគាំទ្រនេះកំពុងតែអង្រួនបេះដូងយុវវ័យ រឿងនេះមានចំណងជើងថា “ទ្រឹស្ដីស្នេហ៍” ជាពិសេសតួស្រី ដែលបងប្អូនកំពុងតែចាប់អារម្មណ៍និងលួចCrush ផងដែរ។

ក្រោយពីទស្សនារឿងនេះហើយ មានហ្វេនៗជាច្រើនកោតសរសើរពីទឹកដៃនិពន្ធ និងពូកែរើសតួសម្តែង ហើយក៏មានមហាជននាំគ្នាសួររកម្ចាស់គណនីហ្វេសប៊ុកតួស្រីដែលទើបតែលិចមុខក្នុងវិស័យសិល្បៈ ជាពិសេសនោះគឺក្នុងរឿង “ទ្រឹស្ដីស្នេហ៍” រឿងបន្ទាប់ផ្ទុះការគាំទ្រតាំងពីដើមរហូតដល់ភាគតៗគ្នា ក្នុងនោះ​ទស្សនិកជន​ជា​​ច្រើន​ចង់​​ឃើ​ញវត្តមាន​តួស្រីនេះ ​លេចមុខក្នុងសាច់រឿងដទៃទៀត ៕

យ៉ាងណាមិញ មិនរង់ចាំយូរលោក STEP ទម្លាយតួឯកស្រីក្នុងសាច់រឿងនេះ ទាំងហ្វេសប៊ុក និងឈ្មោះរបស់នាង ដែលមានឈ្មោះថា លីន មិនត្រឹមតែរូបសម្ភស្សស្អាតនោះទេ ថែមទាំងពូកែសម្តែងថែមទាំងផង តួសម្តែងស្រីរូបនេះ ពូកែធ្វើមុខក្រមិចក្រមើមគួរឱ្យស្រឡាញ់ ធ្វើឲ្យបុរសៗលក់ស្រលាញ់ ដកចិត្តមិនបាន ជាមួយភាពបុិនប្រសព រួមផ្សំនិងទឹកមុខមានមុនស្នេហ៍របស់នាង៕

Comments

comments