ប្រការប្រុងប្រយ័ត្ន! នារីម្នាក់ព្រលឹងចុងសក់ ក្រោយភ្លេចដបអាល់កុលក្នុងឡាន…

556
views

ភ្នំពេញ៖ ថ្ងៃនេះមានរឿងដ៏គួរភ្ញាក់ផ្អើលមួយកើតឡើង ក្នុងបណ្តញសង្គមដោយសារតែមាននារីរកឃើញដបដែលមានទឹកអាល់កុលនៅក្នុងរថយន្តប្រមាណជា២០ថ្ងៃដោយមិនដឹងខ្លួន សំណាងណាស់បានឆែកឆេរទាន់ កុំអីអាចនឹងបញ្ហាធំជាក់ជាមិនខាន។

ដោយឡែក យោងតាមគណនីហ្វេសប៊ុកនារីម្នាក់នេះឈ្មោះ Thonny Chan Linda បានសរសេររៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីបង្ហាញទៅមហាជនថា៖

ថ្ងៃនេះខ្ញុំមានបទពិសោធន៍ព្រលឹងចុងសក់មួយឲ្យបងប្អូនប្រុងប្រយ័ត្ន ខ្ញុំមិនដឹងថាដបអាកុលនេះមកនៅក្នុងម៉ាស៊ីនឡានខ្ញុំដោយរបៀបណា? តាំងពីថ្ងៃណា? ដឹងត្រឹមតែសំណាងណាស់ដែល ខ្ញុំនៅតែផ្ទះជាង ២០ថ្ងៃមិនចេញទៅណា នេះបើខ្ញុំជិះទៅខេត្ត មិនដឹងថាវាសនាខ្ញុំមិចទេ។

វាកប់ជ្រៅទៅក្នុង ដោយសារទុកឡានចោលយូរពេក ប៉ាគាត់ឆែកខ្សែភ្លើងអី ខ្លាចកណ្តុរកាត់បានគាត់ឃើញ។ ដូចច្នេះ តាមគំនិតខ្ញុំ ប្រហែលជាដបអាកុលអ្នកលាងឡាន បងប្អូនចេញពីលាងឡាន សូមឆែកឲ្យច្បាស់ផង ប្រយ័ត្នមានបញ្ហាដូចខ្ញុំ។

សំណាងណាស់រាល់ដងខ្ញុំទៅខេត្តរហូត តែមួយរយៈក្រោយ ថាសំណាងក៏បាន ជាប់នមោតាស័កផង របួសជើងដេរផង ទើបមិនបានប្រើឡានកុំអី ហើយ។ បញ្ជាក់ ដបហ្នឹងមិនមែនរបស់ខ្ញុំភ្លេចទេ មិនដឹងមកពីណា។

យ៉ាងណាមិញ សូមថ្លែងអំណរគុណដល់ម្ចាស់គណនីរូបនេះ ដែលបានចែករំលែកបទពិសោធន៍មួយនេះ ដូច្នេះបងប្អូនទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នចំពោះរឿងរបស់របរដែលទុកក្នុងឡាន ជាពិសេសវត្ថុដែលអាចបង្កទៅជាអគ្គីភ័យ ដូចទូរស័ព្ទ Power Band និងអាល់កុលជាដើម៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Comments

comments