មិនសរសើរមិនបាន!! ស្រស់ស្អាតពេកហើយ លើកទីមួយ គង់ ចាន់ស្រីមុំ បង្ហាញអារម្មណ៌ពិត ក្រោយគ្រងឈុតអប្សរាដ៏ស្រស់ស្អាត ប្លែកភ្នែកខ្លាំងណាស់ ធ្វើអោយហ្វេនៗ លាន់មាត់គ្រប់ៗគ្នា…(មានវីដេអូរ)

446
views

អ្នកនាង គង់ ចាន់ស្រីមុំ ជាតារា​សម្ដែង​ពូកែ​លេង​ម៉ូដ​សំលៀកបំពាក់​ និងនិយមតែងខ្លួនជាមួយស្ទាយ៍បែបស៊ីវិល័យ​ ថ្ងៃនេះបាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី ជាមួយការគ្រងឈុតបែបអប្សរាវិញម្តង ដែលនេះគឺជាលើកទី១ហើយ ដែលអ្នកនាងគ្រងឈុតបែបនេះ ។

ពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាព ៣សន្លឹកដែលតែងខ្លួនគ្រងឈុតអប្សរា យ៉ាងស្រស់ស្អាត នៅលើគណនី Instagram របស់អ្នកនាង ដោយសរសេរសារអមជាមួយអារម្មណ៏រំភើបហួសថ្លែង ពេលដែលបានគ្រងឈុតនេះឡើង ហើយអ្នកនាងបានបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលបានគ្រងឈុតអប្សរាបែបនេះ នាងពិតជាមានអារម្មណ៏រំភើបខ្លាំងណាស់ ។

ទោះបីជាមានប្តីនិងកូនមួយរួចហើយក្តី ក៏អ្នកនាង គង់ ចាន់ស្រីមុំ មើលទៅនៅស្រស់ស្អាតផូរផង់មិនចាញ់កាលពីនៅក្រមុំនោះឡើយ រហូតធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងគ្រប់គ្នា ព្រោះគ្រប់ការតែងខ្លួនរបស់នាងពិតជាគួរឲ្យទាក់ទាញជានិច្ច៕

មានរូបភាពជាច្រើននៅខាងក្រោមនេះ:

Comments

comments