ស្អាតអស់ទាស់! ក្រោយវះកាត់បានជោគជ័យ រ៉ូស ទម្លាយរូបភាពចុងក្រោយបង្អស់ មើលទៅហាក់ប្រែប្លែក ១៨០ ដឺក្រេ និងលែងខ្វល់ពាក្យរិះគន់…(មានរូបភាពច្រើន)

300
views

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយកាលពីពេលថ្មីៗនេះ គេសង្កេតឃើញថាតារាសម្តែង រ៉ូស ហាក់បីជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេល ​រ៉ូស បានពោលពាក្យទៅកាន់អ្នកមីងម្នាក់ថា “ស្គាល់ក្រដាស១០ ក្រដាស២០ អត់មីង” ហើយក៏គេចាត់ទុកថា ជាតារាដែលចូលចិត្តសម្តែងឈុតឆាកតៅសាច់ និងស៊ិចស៊ី មិនថានៅក្នុងសាច់រឿង ឬមួយក៏ MV នៅក្នុងបទចម្រៀងជាដើម ។~

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រ៉ូស ត្រូវបានមហាជនធ្វើការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីកញ្ញា​បានទៅធ្វើការកែសម្ផស្សនៅលើផ្ទៃមុខ ដើម្បីឲ្យស្អាតជាមុន ប៉ុន្តែក្រោយពេលកែសម្ផស្សរួច រ៉ូស ត្រូវបានមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នារិះគន់ទៅលើរូបកញ្ញានូវពាក្យសម្តីធ្ងន់ៗដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់តារាសម្តែង អាណារ៉ូស ខ្លាំងណាស់ ។~

ក្នុងនោះដែរ នៅមុននេះបន្តិចស្រាប់តែគេឃើញគណនីហ្វេសប៊ុករបស់ រ៉ូសបង្ហាញរូបភាពចុងក្រោយនៃការវះកាត់កែសម្ភសន៍ មើលទៅហាក់ប្រែប្លែកមនុស្សពីរផ្សេងគ្នា មុខមាត់ស្អាត ស្រស់ថ្លា ជាពិសេសត្រង់ចំនុចច្រមុះតែម្តង គឺស្រួចស្អាតកប់ ចំណែកត្របកភ្នែកវិញ ក៏ឃើញរាបស្នើស្អាតមែនទែន សាកសមនឹងហៅថាស្រីស្អាតពិតប្រកដមែន៕~

Comments

comments