ដួង ម៉ានិច នៅសុខៗឡាយវីដេអូស្រែកយំគគ្រូក ទម្លាយរាល់ការឈឺចាប់ ផ្អើលអ្នកគាំទ្រ (មានវីដេអូ)

262
views

តារាសម្ដែងស្រី ដួង ម៉ានិច ដែលបច្ចុប្បន្នកំពុងតែមានភាពមមាញឹក និង ក្ដោបបានទីផ្សារខ្លាំងក្នុងសង្គមសិល្បៈខ្មែរ ជាពិសេសក្នុងវិស័យខ្សែភាពយន្តខ្មែរ ដែលឃើញរូបនាងលេចមុខសម្ដែងរឿងខ្មែរល្បីៗជាច្រើន សុទ្ធសឹងតែជាភាពយន្តមានសន្ទុះការគាំទ្រខ្លាំង ។~

លើសពីនេះ ក្រៅពីមមាញឹកជាមួយនឹងការងារសិល្បៈ តារាស្រីរូបនេះ ក៏កំពុងតែកាន់កាប់មុខជំនួញក្នុងដៃ ដែលជាមុខរបរលក់ផលិតផលថែរក្សាសម្រស់ ដោយកំពុងតែដំណើរការយ៉ាងល្អ អាចនិយាយបានថារូបនាងកំពុងតែទទួលបានជោគជ័យ ទាំងអាជីពសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួន ។

ដោយឡែក ស្រាប់តែថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះរូបនេះ បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ព្រួយបារម្ភពីរូបនាងយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនាងធ្វើការឡាយវីដេអូបណ្ដើរស្រែកយំបណ្ដើរ ។

មូលហេតុដែលធ្វើឱ្យ ដួង ម៉ានិច ធ្វើការឡាយទាំងទឹកភ្នែកហូរយ៉ាងសស្រាក់នេះ ព្រោះតែរូបនាងមានរឿងរ៉ាវក្នុងចិត្តជាច្រើន ដែលធ្វើឱ្យរូបនាងសុខៗក៏ចង់យំ ហើយសម្រេចចិត្តធ្វើឡាយនិយាយរៀបរាប់ពីបញ្ហា ក៏ដូចជាបទពិសោធផ្សេងៗដែលរូបនាងបានឆ្លងកាត់កន្លងមក ទាំងក្នុងសិល្បៈ និង មុខជំនួញ ។~

ជាមួយគ្នានេះ នាងបានរៀបរាប់ពីជីវិតតស៊ូទម្រាំនាងទទួលបានជោគជ័យដល់សព្វថ្ងៃ នាងជួបរឿងជាច្រើន ខិតខំ អត់ធ្មត់ សូម្បីតែសព្វថ្ងៃក៏រូបនាងនៅតែតស៊ូប្រឹងប្រែងខ្លាំង ដើម្បីក្លាយជាអ្នករកស៊ីពិតប្រាកដ និង ជោគជ័យម្នាក់ ដែលនាងបានបង្ហាញស្នាមជាំនៅលើក្បាលជង្គង់ ព្រោះតែការអត់ធ្មត់ក្នុងអាជីពជាអ្នកជំនួញរបស់នាងផងដែរ ។

យ៉ាងណាមិញ បន្ទាប់ពីស្ដាប់ការរៀបរាប់របស់តារាស្រីរូបនេះ ក៏បានឃើញបងប្អូនមហាជនខ្មែរ ដែលតែងតែស្រឡាញ់គាំទ្រនាង បានធ្វើការបញ្ចេញមតិជាបន្តបន្ទាប់ទាក់ទងនឹងរឿងនេះ ដែលបាននាំគ្នាធ្វើការលើកទឹកចិត្ត ព្រមទាំងផ្ដល់កម្លាំងចិត្តដល់រូបនាងផងដែរ ៕~

ដើម្បីអោយជ្រាបកាន់តែច្បាស់តោះទៅទស្សនានូវរូបភាព ដែលមានដូចខាងក្រោម៖

~

Comments

comments