ពិតជាមានសម្រស់មែន! វ័យទើបតែ ៩ ឆ្នាំសោះ នាងតូច ម៉ានីកា ឆក់បានប្រជាប្រិយភាពខ្លាំងមិនធម្មតាទេ

575
views

តារាកម្សាន្ត៖ ទោះវ័យទើបតែ ៩ ឆ្នាំ តែតារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា ហាក់ទទួលបានការចាប់អារម្មណ៍ក្នុងទេពកោសល្យសម្តែងយ៉ាងខ្លាំងក្នុងវិស័យខ្សែភាពយន្ត ។ ក្នុងនោះខ្សែភាពយន្ត ដែលរុញច្រានឱ្យនាងតូចរូបនេះ ក្ដាប់បានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រនោះ គឺមានរឿងដូចជា ៖ រឿង «នាឡិកាដាស់វិញ្ញាណ» និង រឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ ១ និង វគ្គ ២ ជាដើម។​ ~

ទោះបីជាអាយុនៅតិចក៏ពិតមែនតែកុមារី សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់ នៅក្នុងវិថីសិល្បៈ ក៏ព្រោះតែនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ ។ លើសពីនោះ ម៉ានីកា មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែតារាស្រីវ័យក្មេងមានដុងសិល្បៈពេញខ្លួនរូបនេះ ក៏មានអាចរាំរបាំ និង ច្រៀងថែមទៀតផង ។ ~

ជាងនេះទៅទៀត បើក្រឡេកទៅមើលរូបសម្រស់របស់ ម៉ានីកា វិញ ពីមួយឆ្នាំទៅមួយឆ្នាំ គឺហាក់ខុសប្លែកស្រស់ស្អាតយ៉ាងខ្លាំង ហើយនាងក៏ត្រូវបានមហាជនលើកឡើងថា នៅថ្ងៃអនាគតតារាសម្តែងរមែងដើរតួកុមារីរូបនេះ នឹងដណ្ដើមបានតំណែងជាតួឯកស្រី ក្នុងខ្សែភាពយន្តជាក់ជាមិនខាន៕

ជ្រាបកាន់តែច្បាស់តោះទៅទស្សនានូវរូបភាព ដែលមានដូចខាងក្រោម៖

Comments

comments