ទីបំផុតបុរសដែលជិះកង់ដឹកឥវ៉ាន់អោយភ្ញៀវ មានបុរសចិត្តធម៌ម្នាក់ទិញម៉ូតូអោយហើយ!

242
views

ថ្មីៗកន្លងទៅបន្ទាប់ពីបានឃើញបុរសកម្សត់ម្នាក់ដែលជាអ្នកដឹកជញ្ជូនឥវ៉ាន់អោយគេដែលជិះកង់ដែលខុសពីអ្នកដឹកជញ្ជូនដ៏ទៃដែលភាគច្រើនជិះសុទ្ធតែម៉ូតូដើម្បីធ្វើជាមធ្យោបាយក្នុងការដឹកជញ្ជូនឥវ៉ាន់អោយភ្ញៀវ ខុសអីពីបុរសកម្សត់នេះដែលគ្មានម៉ូតូដូចគេ តែទោះយ៉ាងណាក៏ដោយដើម្បីជីវភាពរៀនសូត្ររស់នៅមានតែកង់មួយក៏ខំប្រឹងប្រែងធ្វើការដើម្បីយកប្រាក់ផ្គត់ផ្គន់ជីវភាពខ្លួនដែរ។

រូបភាពបុរសកម្សត់ម្នាក់នោះដែលជាអ្នកដឹកជញ្ជូនត្រូវបានអ្នកលេងហ្វេសប៊ុកលួចថតបាន ហើយបានបង្ហោះទៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើអោយគ្រប់គ្នាចែករំលែកតៗគ្នាជាច្រើន ដោយបង្ហាញនៅកម្លាំងដល់គាត់ដែលខំជិះកង់ទាំងកណ្តាលថ្ងៃក្តៅដឹកជញ្ជូនឥវ៉ាន់អោយភ្ញៀវមិនរុញរៀរឡើយសម្រាប់ការធ្វើការដោយប្រើកង់ជិះបែបនេះ។

រូបភាពបុរសនោះបានទៅដល់ដៃបុរសចិត្តធម៏ម្នាក់ដោយគាត់បានយល់ឃើញថាបុរសម្នាក់នោះ ជិះកង់ដឹកអីវ៉ាន់អោយភ្ញៀវដើម្បីយកលុយចិញ្ចឹមខ្លួនឯងនឹងឪពុកម្តាយ ហើយគាត់ក៏បានសម្រេចជួយចេញលុយទិញម៉ូតូ១គ្រឿងអោយប្អូនដើម្បីជាមធ្យោបាយក្នុងការប្រកបការងារអោយស្រួលដូចគេដូចឯងហើយអោយប្អូនខិតខំប្រឹងប្រែងធ្វើការរៀនសូត្រនឹងមានប្រាក់ដើម្បីជួយគ្រួសារប្អូនទាំងមូល។

បុរសនោះពិតជាអគុណដល់អ្នកលេងហ្វេសប៊ុកគ្រប់រូបដែលបានបង្ហាញនូវក្តីអាណិតអាសូរចំពោះគាត់ហើយបើមិនបានអ្នកទាំងនោះជួយShareទេគាត់ក៏មិនបានមានសំណាងមានមនុស្សចិត្តធម៌ជួយគាត់បែបនេះ ហើយគាត់ពិតជាអគុណយ៉ាងខ្លាំងចំពោះបុរសចិត្តធម៏ម្នាក់នោះណាស់់។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះបុរសម្នាក់នោះ?
ប្រែសម្រួលដោយ៖Khmernews.me
ប្រភព៖ហ្វេសប៊ុក

Comments

comments