កម្សត់មែន!អ៊ុំប្រុសម្នាក់អង្គុយកើបអង្ករដែលកំពប់យ៉ាងកម្សត់ដាក់ចូលថង់វិញ!

429
views

រូបថតអ៊ុំប្រុសម្នាក់កំពុងតែល្បីខ្លាំងបានធ្វើអោយអ្នកលេងហ្វេសប៊ុកShareតៗគ្នាជាច្រើន ដោយបង្ហាញពីក្តីអាណិតចំពោះអ៊ុំប្រុសម្នាក់នោះដែលគាត់បានធ្វើអោយកំពប់អង្ករចេញពីថង់ ឡើងរាយប៉ាយអស់ហើយបានព្យាយាមកើបអង្ករចូលថង់់វិញគ្មានសល់សូម្បីមួយគ្រាប់!

ក្រុមមេឃតែមួយតែវាសនាខុសគ្នាស្របពេលដែលគ្រប់គ្នាកំពុងជួបវិបិត្តហិរញ្ញវត្ថុក្នុងអំឡុងពេលខូវិដ១៩ ចំពោះអ្នកដែលមានជីវភាពសមរម្យគឺមិនសូវអីតែប្រហែលជាពិបាកខ្លាំងហើយសម្រាប់អ្នកមានជីវភាពខ្វះខាតដែលពឹងផ្អែកទៅលើការលក់ដូរបន្តិចបន្តួចតែត្រូវលក់មិនសូវដាច់ដោយសារបញ្ហាខូវិដ។

តួរយ៉ាងដូចជាអ៊ុំប្រុសម្នាក់នេះចឹងគាត់បានទិញអង្ករគេមួយគីឡូរស្រាប់តែធ្លាយថង់អង្គរជ្រុះរាយប៉ាយពេញផ្លូវ ហើយបានព្យាយាមប្រមូលយកមកវិញដាក់ថង់ទាល់តែអស់ដោយសារតែគាត់មិនសូវមានអាហាហូបគ្រប់គ្រាន់ដូចគេដែលមើលទៅពិតជាគួរអោយអាណិតដល់អ៊ុំប្រុសមែនទែន។

ស្របពេលអ្នកខ្លះទៀតតែងតែរអ៊ូថាអ្នកផ្ទះធ្វើម្ហូបមិនឆ្ងាញ់ រើសចំណីអាហា ទៅហូបកន្លែងគេកម្មង់ច្រើនមុខតែហូបហើយម្ហូបសល់ពេញតុ ព្រោះតែពួកគាត់មិនទាន់បានជួបនៅរសជាតិខ្វះអាហាបែបនេះ នៅពេលដែលពួកគេជួបគេនឹងយល់ថា អង្ករមួយគ្រាប់ពិតជាមានតម្លៃខ្លាំងប៉ុនណា។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះអ៊ុំប្រុសម្នាក់នេះ?
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments