ក្មេងប្រុសម្នាក់ដែលកើតខូវិដ បានអង្រួនបេះដូងអ្នកលេងFBអោយអាណិតគ្រប់គ្នា!

580
views

ក្មេងប្រុសម្នាក់ដែលបានឆ្លងខូវិដពីម្តាយរបស់ខ្លួន ហើយបានត្រូវក្រុមគ្រូពេទ្យមកដឹកយកទៅព្យាបាលទាំងកណ្តាលយប់ ដោយគ្មានឳពុកម្តាយនៅជាមួយ នៅតាមមើលថែនោះឡើយ មានតែក្រុមគ្រូពេទ្យតែប៉ុនណោះ។

ប្អូនប្រុសមានអាយុត្រឹមតែ៦ឆ្នាំតែប៉ុនណោះ តែបានឆ្លងខូវីដពីម្តាយ ហើយបានត្រូវក្រុមគ្រូពេទ្យដឹកយកទៅព្យាបាលហើយត្រូវទៅសម្រាកព្យាបាលជាមួយម្តាយនៅសណ្ឋាគារThe Great Duke បន្ទាប់ពីឃើញបែបនេះ បានធ្វើអោយអ្នកលេងហ្វេសប៊ុកសម្តែងការអាណិតជាខ្លាំងដល់ក្មេងប្រុសម្នាក់ ហើយក៏បាននាំគ្នាLike ខមិនShareផ្តល់ជាកម្លាំងចិត្ត ដល់ប្អូនអោយរឹងមាំឡើង ហើយតស៊ូជាមួយជំងឺដ៏កាចសាហាវមួយនេះអោយបាន។

អ្នកខ្លះទៀតក៏បានគូររូបប្អូនប្រុស លើកទឹកចិត្តប្អូន អោយឆាប់ជាសះស្បាយពីជំងឺមួយនេះ នឹងអាលបានឆាប់ត្រឡប់មកផ្ទះវិញ អ្នកលេងហ្វេសប៊ុកជាច្រើនបានសម្តែងអារម្មណ៏អាណិតអាសូរ នឹងក្មេងប្រុសម្នាក់នេះ ដោយបានឃើញទឹកមុខស្រងូតស្រង៉ាត់ នៅតែម្នាក់​ឯងគ្មានម្តាយនៅក្បែចាំមើលថែ ហើយគ្នានៅក្មេងមិនដឹងជាគ្នាលំបាកប៉ុនណា បានត្រឹមតែពាក្យជូនពរ លើកទឹកចិត្ត អោយក្មេងប្រុសម្នាក់នេះ ឆាប់ជាផុតពីជំងឺកាចសាហាវមួយនេះចុះ។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះក្មេងប្រុសម្នាក់នេះ?
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments