ទីបំផុតដឹងការពិតហើយ! ថៃ អតិជាតិបុត្រ បញ្ជាក់ច្បាស់ៗ ពីទំនាក់ទំនងរបស់ខ្លួន និង កញ្ញា ដួង ម៉ានិច្ច តាមរយៈកម្មវិធី ចឹងហ្អ៎ ថាខ្លួនពិតជា…មានវិដេអូ

296
views

ភ្នំពេញ៖ តារាចម្រៀងប្រុសវ័យក្មេងស្រី ស្រស់សង្ហា និងមានទេពកោសល្យខាងសិល្បៈចម្រៀង ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសគឺហ្វេនៗរបស់ប្អូនប្រុសផ្ទាល់តែម្តង។ ថៃ អតិជាតិបុត្រ ជាតារាចម្រៀង Original Song និងជាម្ចាស់បទ “គ្រាស្នេហ៍” ដែលមានមហាជន យ៉ាងច្រើនកុះករ គាំទ្រ ស្នាដៃនិពន្ធរបស់ប្អូនប្រុស។

កាលពីប៉ុន្មានថ្ងៃមុននេះ ថៃ អតិជាតិបុត្រ​ បានចូលរួមក្នុងកម្មវិធី ចឹងហ្អ៎ ដែលជាកម្មវិធីមួយ សួរជីកកកាយ ជីវិតផ្ទាល់ខ្លួនរបស់តារាល្បីៗ និងបង្ហាញពីគំនិតផ្ទាល់ខ្លួន ទៅកាន់មហាជន ពីជីវិតពិត មិនថានៅក្នុងវិស័យសិល្បៈ ឬ នៅខាងក្រៅសិល្បៈនោះ ។ កម្មវិធី ចឹងហ្អ៎ បាននាំចំណីអារម្មណ៍របស់បងប្អូនបានសើចសប្បាយ និងជាភាពកំប្លុកកំប្លែងរបស់ពិធីករ ពិធីការិនី ដ៏ឆ្នើមទាំងបួនផងដែរ។

បើយើងងាកមើលពីការសម្ភាសន៍របស់ប្អូន បុត្រ ជាពិធីករ ពិធីការិនីវិញ បុត្របានបង្ហើបពីទំនាក់ទំនង របស់ខ្លួន ដែលបងប្អូនជាច្រើនមិនទាន់បានជ្រាប និងមានខ្លះទៀតក៏បានជ្រាបរួចមកហើយ ។ តែចំណុចសំខាន់នោះ គឺប្អូនបុត្រ បាននិយាយឥតលាក់លាម អំពីទំនាក់ទំនងរបស់ខ្លួនជាតារាស្រីម្នាក់ ដ៏ស្រស់ស្អាត នោះ គឺកញ្ញា​ ដួង ម៉ានិច្ច។

នៅក្នុងកិច្ចសម្ភាសន៍នោះ ក្នុងនាទី ទី២៩ៈ៣៣វិនាទី បុត្របានប្រាប់ត្រង់ៗ ទៅកាន់មហាជនថា “ប្អូនប្រុស បានប្រាប់ថា ខ្លួនក៏មានអារម្មណ៍ស្រលាញ់ លើកញ្ញា ដួង ម៉ានិច្ច (ស្រលាញ់អារម្មណ៍បែបស្នេហា) ។ ប្អូនប្រុសបានបញ្ជាក់ថា អារម្មណ៍ដែលខ្លួនមាន លើកញ្ញា ដួង ម៉ានិច្ចនោះ គឺកើតឡើង នៅក្នុងពេលដែលពួកគាត់ បានធ្វើការជាមួយគ្នាមកម៉្លេះ”។

Comments

comments