ភរិយារបស់លោកគ្រូសូត្រធម៌ ៧ភាសា បានប្រាប់ថា ក្រោយល្បីឈ្មោះ លើបណ្តាញសង្គមហ្វេសប៊ុក លោកគ្រូត្រូវជនមិនស្គាល់មុខ តាមគំរាមកំហែង ខណៈមិនមាន…

594
views

គ្រប់គ្នាប្រាកដជាធ្លាប់បានលឺឈ្មោះ បុរសម្នាក់ដែលបានតាំងខ្លួនជាគ្រូសូត្រ គ្រូមន្តអាគម ចេះធម៌ បាលី ដល់ទៅ៧ភាសា ហើយកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើ បណ្តាញសង្គម ។ បុរសដែលតាំងខ្លួនគ្រូសូត្ររូបនោះ មានឈ្មោះថា វ៉ាត​ វុធ អាយុ៤៣ឆ្នាំ ដែលរាល់ថ្ងៃនេះ លោកនៅតែទទួលភ្ញៀវជាប់ជារៀងរាល់ថ្ងៃ និងសូត្ររំដោះគ្រោះ ដោះទុក្ខ​ ដល់អ្នកមានជំនឿលើរូបលោក ក៏ដូចជាការប្រើប្រាស់ ភាសាដែលមិនមាននរណាម្នាក់ស្តាប់យល់សោះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៏មានក្នុងស្រុកមួយបានរៀបរាប់ថា បុរសដែលតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេស ធ្លាប់បាននិយាយថា ធម៌ដែលខ្លួនប្រើ គឺធម៌ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយពុំមាននរណាចេះ និងស្តាប់បានឡើយ។ ចំណែកភរិយារបស់លោកគ្រូសូត្រ បានប្រាប់ថា ប្តីរបស់ខ្លួនចេះសូត្រធម៌ជាភាសាបរទេសចំនួន៧ភាសា និងមានអ្នកមកជួបរាល់ថ្ងៃ ក្នុងមួយថ្ងៃមាន៣ ទៅ៤នាក់ ជាហូរហែររហូតមក។ ភរិយារបស់លោកគ្រូសូត្រ បានប្រាប់បន្ថែមទៀតថា ក្រោយល្បីឈ្មោះ ប្តីរបស់ខ្លួនបានទទួលរងការប្រមាថ និងគំរាមកំ ហែង ពីជនមិនស្គាល់មុខ ដោយថា នឹងឲ្យសមត្ថកិច្ចមកចាប់ខ្លួនទៀតផង។

លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ក្រសួងបានពិនិត្យរួចហើយ លើ ករណីបុរសលើខាងលើនេះ គឺបុរសរូបនេះ មិនមានឈ្មោះជាអាចារ្យ ដែលទទួលស្គាល់ដោយក្រសួងនោះទេ ។ ចំពោះវិធានការយ៉ាងណា លើបុរសរូបនេះ ក៏មិនស្ថិតនៅក្រោមក្រសួងធម្មការ និងសាសនា ដែរតែជាសមត្ថកិច្ចរបស់អាជ្ញាធរ។

Comments

comments