មហាសំណាងហើយអាប្អូន! យុវជនម្នាក់ជិះម៉ូតូ ប្រញាប់យកកាដូទៅជូនមិត្តស្រី ជ្រុលបុ.ករថយន្តស៊េរីទំនើប ម៉ាក Rolls Royce សំណាងណាស់ ដែលម្ចាស់រថយន្តមិនទាមទារសំណង ដោយគ្រាន់តែ

242
views

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ យុវជនម្នាក់ ជិះម៉ូតូយកកាដូទៅជូនមិត្តស្រី ក្នុងបុណ្យណូអែល តែជ្រុលទៅបុ.ករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Rolls Royce ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ និងបែ.កកង់មុខ តែសំណាងល្អ ប៉ះចំម្ចាស់រថយន្តចិត្តធម៏ មិនទាមទារសំណង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច នៅផ្លូវបេតុង ក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល។

ជនបង្កខាងលើមានឈ្មោះថា មាន តាំងលី អាយុ២០ឆ្នាំ មុខរបរជាជាងសំណង់ ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកជនរងគ្រោះ មានឈ្មោះថា មាន សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជានាយកប្រតិបត្តិ CEO “បុរីលាភសំណាង” ជាម្ចាស់រថយន្តម៉ាក Rolls Royce មានទីលំនៅក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល។បើយោងតាមអ្នកបានឃើញហេតុការណ៍បានប្រាប់ថា ម្ចាស់រថយន្ត ម៉ាក Rolls Royce ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AU-8888 បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ ២០០៦ ដែលបើកបរដោយយុវជនខាងលើ បានបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ពេលបានឃើញហេតុការណ៍បែបនេះ ម្ចាស់រថយន្តក៏បើកទៅឈប់អែបខាង តែមិននឹកស្មាន ម៉ូតូខាងលើក៏បើកមកបុ.ក បណ្តាលឲ្យខូចខាងផ្នែកខាងមុខ និងបែ.កកង់មុខខាងស្តាំ ។

បន្ទាប់ពីជួបហេតុការណ៍នេះហើយនោះ ម្ចាស់រថយន្តក៏បានសួរនាំ ទៅយុវជនខាងលើ បានដឹងថា គាត់កំពុងតែជិះម៉ូតូយកកាដូទៅជូនមិត្តស្រីរបស់គាត់ ដែលធ្វើការនៅក្នុងបុរីលាភសំណាង របស់លោក ហើយស្រាប់តែម៉ូតូរបស់យុវជនរូបនោះជាប់ហ្គែរ ទើបជ្រុលទៅបុ.ករថយន្តតែម្តង។ លោកក៏បានបន្តទៀតថា គាត់បានដឹងថា យុវជនរូបនេះគឺជាក្មេងកំព្រា តាំងពីតូច ស្នាក់នៅក្នុងវត្ត ហើយសព្វថ្ងៃនេះមានមុខរបរជាងសំណង់ទៀត ជាហេតុធ្វើឲ្យគាត់អាណិតអាសូរជាខ្លាំង ទើបម្ចាស់រថយន្តសម្រេចចិត្តមិនទាមទារសំណងអ្វីឡើយ ដោយគ្រាន់តែប្រាប់ថា បើកបរឲ្យប្រុងប្រយ័ត្ន កុំបើកបរលឿនពេក ៕

Comments

comments