កូនៗអើយ អាណិតម៉ែផង! ម៉ែលំបាកណាស់កូនអើយ ថ្ងៃខ្លះដើរប្រមូលបាយសល់ពីគេមកឲ្យម្តាយនិងកូនឈឺហូប ហើយថ្ងៃខ្លះទៀតអត់អីហូប ដេកយំអាណិតម្តាយគាត់ចាស់ មិនមានអ្វីពិសារ

591
views

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Neary Jet Thor បានបង្ហោះសារជីវិតដ៏កំសត់របស់លោកយាយ ដែលកំពុងតែអង្គុយយំទឹកភ្នែករហាម ព្រោះថាគ្មានអ្វីពិសារ ថ្ងៃខ្លះអាណិតម្តាយចាស់ ដែលមិនមានបាយពិសារ ហើយពេលខ្លះ ក៏យកបានដែលសល់ពីគេមកជូនម្តាយនិងកូនរបស់គាត់ពិសារថែមទៀតផង។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “ជួយ_Share_ផងកុំអូសរំលងអី អាណិតលោកយាយទាំងពីណាស់ក្រហើយមានកូនប្រុសពីនាក់កូនម្នាក់ជាប់គុ.កកូនម្នាក់ទៀតឈឺធ្វើការងារមិនកើតតើគាត់រំពឹងអី?លោកយាយចំណាស់ដើរសុំទាន លោកយាយម្នាក់ទៀតជើងឈឺដើរមិនចង់រួចសុីឈ្នួលលាងចានអោយគេ។

លោកយាយនិយាយទាំងទឹកភ្នែកហូរថា គាត់ក្រសុីអត់សុីប្រមូលបាយដែលសល់ពីគេហូបយកអោយម្តាយនិងកូនហូបនៅផ្ទះថ្ងៃខ្លះអត់អីហូបដេកយំអាណិតម្តាយអត់បាយហូប មួយជីវិតអ៊ុំស្រីក្រោយប្តីស្លា.ប់ចោលគឺវេទនារហូតដល់សព្វថ្ងៃនេះ ។ ភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ចុងក្រោយសូមលើកដៃម្រាម10អំពាវនាវដល់បងប្អូនសប្បុរសជនជិតឆ្ងាយ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលមានមេត្តាករុណាធម៌ មេត្តាជួយលោកយាយនិងកូនគាត់នេះផង អោយពួកគាត់មានអង្ករហូបនិងរបស់របរហូបឆ្អែតផងចុះ ដោយក្តីអាណិត ជួយស៊ែម្នាក់មួយផង ។ បេីបងប្អូនចង់ជួយគាត់អាចទាក់ទងមកនាងខ្ញុំផ្ទាល់​ រឺ​ ABA​ 000635152(Nguon Raksmey)”។

Comments

comments