ហាងម៉ាស្សាយីហោ DIAMOND MASSAGE ត្រូវបាន សមត្ថកិច្ច បានឆែកឆេរ ឃើញ…….

324
views

ភ្នំពេញ៖ ករណីចុះបង្ក្រាបទីតាំងហាងម៉ាស្សាដែលមានយីហោ DIAMOND MASSAGE ដែលបានបង្ហោះក្នុងបណ្ដាញសង្គម ដែលបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ នឹងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងផ្ទះលេខ ៤៨C ផ្លូវ២២២​ ភូមិ៤​ ក្រុម១៦​ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទី កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សេង ហៀង ជាព្រះអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ពេលចុះមកដល់ទីតាំងខាងលើនេះក្រុមការងារបានពិនិត្យឃើញជាក់ស្ដែងដូចខាងក្រោម: ទីតាំងបានបិទទ្វារ និងមានឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើ ពេលនោះ ឈ្មោះ សេង ហុកសុខរស្មី បានសហការជាមួយកម្លាំងចំរុះ ឲ្យចូលពិនិត្យក្នុងទីតាំងខាងលើ រកឃើញវត្ថុតាងមួយចំនួន រួមមាន÷

1- ស្រោមអនាម័យម៉ាក Strast និង ទឹករំអិល K Y Jelly មួយចំនួន កុំព្យូទ័រ Desktop ម៉ាកDell ពណ៍ខ្មៅ 01គ្រឿង រួមជាមួយម៉ាស៊ីន Printer VR ម៉ាក Hikvision ពណ៏ខ្មៅ 01គ្រឿង Tablet ម៉ាក Samsung 01គ្រឿង ទូរស័ព្ទដៃ ម៉ាក Oppo ពណ៏ខ្មៅ 01គ្រឿង និង កាបូបដៃ ពណ៏ខ្មៅចំនួន (របស់ឈ្មោះ សេង ហុកសុខរស្មី)បញ្ចីចំណូល ចំនួន 03ក្បាល និង ឯកសារមួយចំនួន រូបថតសរសេរថា “វិញ្ញាបនបត្រលេខ(No)MOC-49851984 ពណ.ចបព ចុះថ្ងៃទី18 ខែមីនា ឆ្នាំ2020។

ដោយពិនិត្យឃើញថា អាជីវកម្មខាងលើល្មើសនិងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ 167សជណ.អរហ ចុះថ្ងៃទី 07 ខែមេសា ឆ្នាំ2020របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញជាក់ស្ដែងនូវវត្ថុតាងខាងលើ(ពិសេសស្រោមអនាម័យនិងទឹករំអិល)មានតម្រូវសង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ហេតុនេះក្រុមការងារចម្រុះសម្រេចចាប់យកវត្ថុតាងខាងលើ និងបិទទីតាំងអាជីវកម្មនេះជាបណ្ដោះអាសន្ន។

ក្រៅពីវត្ថុចាប់យកខាងលើ ក្រុមការងារចម្រុះពុំបានដកហូត ឬធ្វើអោយខូចខាតសម្ភារ:ណាមួយនៅក្នុងទីតាំងខាងលើឡើយ និង បាននាំឈ្មោះ សេង ហុងសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ​បន្ត​ ៕

Comments

comments