កំសត់ពេកហើយក្មួយ!! ស្តាប់ក្មួយចប់ចង់យំតាម ប្អូនស្រី យ៉ង់ ស្រីនីត រៀបរាប់ពីជីវិតរបស់នាង (មានវីដីអូ)

217
views

ប្អូនស្រី យ៉ង់ ស្រីនីត បានកំពុងឆក់យកបេះដូងពីមហាជន និងក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែសម្រស់បែបធម្មជាតិ របស់ប្អូនស្រី ។ យ៉ង់ ស្រីនីត បុប្ផាភូមិភាគឦសាន បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់បានជួប នាពេលកន្លងមក ។ ស្រីនីត បានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត តាមរយៈរូបភាព ប៉ុន្តែជីវិតរបស់នាងពិតជាលំបាកខ្លាំងណាស់ ។

ទោះបីជាឆ្លងកាត់ជីវិតតស៊ូរជាច្រើនមកក៏ដោយប៉ុន្តែក្មេងស្រី យ៉ង ស្រីនីត មានក្តីស្រមៃមួយចំនួនដែលធ្វើឲ្យគ្រប់គ្នាអាចភ្ញាក់ផ្អើលបាន គឺស្រី នីត ចង់ក្លាយអ្នកគ្រូបង្រៀន​នឹងជាសិល្បការិនី​ម្នាក់ ព្រោះនាងគិតថាប្រសិនបើក្តីស្រមៃបានក្លាយជាការពិត ក្រុមគ្រួសាររបស់ខ្លួនច្បាស់ជាលែងរស់នៅក្នុងភាពលំបាកអត់ឃ្លានដូចសព្វថ្ងៃនេះទៀតហើយ ។

យ៉ាងណាមិញ ពេលនេះឃើញថា ក្មេងស្រី យ៉ង ស្រីនីត កំពុងតែបោះជំហានបន្តិចម្តងៗទៅកាន់ក្តីស្រមៃរបស់ខ្លួនហើយ ព្រោះពេលនេះ ស្រី នីត កំពុងតែមានការជួយជ្រោមជ្រែងជាច្រើនពីសំណាក់សប្បុរសជននិងតារាល្បីមួយចំនួន ដូចជាតារាកំប្លែង នាយ ពែក មី ជាដើម និងលោក ឧកញ៉ា ស្រី ចាន់ថង ជាដើម។

ក្នុងកិច្ចសំភាសន៍នោះស្រីនីតបាននិយាយ​ថា​ដោយជីវភាពក្រលំបាក ដោយមានគ្រានោះគ្រួសាររបស់ស្រីនីតគឺមានតែពងទា១គ្រប់ប៉ុណ្ណោះ និងអង្គរកន្លះកំពុង់ ដោយយកមកញុំាគ្នាដល់ទៅមួយគ្រួសារឯណោះពោលគឺ មានសមាជិកទៅដល់៧នាក់។ខាងក្រោមនេះគឺជាកិច្ចសំភាសន៍របស់ ប្អូនស្រីយ៉ង់ស្រីនីតផងដែរ៖

Comments

comments