កំសត់ណាស់! ស្រីនីត ប្រាប់ទាំងទឹកភ្នែក ថា ពងទា ១គ្រាប់ ចែកគ្នា ហូប៧នាក់ ហើយគាត់មកកម្មវិធីតូចខ្លឹមខ្លាំង គឺគាត់ចង់បានប្រាក់រង្វាន់ទៅសងបំណុលគេជំនួសម្តាយ

147
views

មហាជនជាច្រើនប្រាកដជាបានស្គាល់ពីវត្តមានរបស់ក្មេងស្រី​ម្នាក់ ដ៏ស្រស់ស្អាត​ និងគួរឲ្យអាណិត ។ ស្រី នីត បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់បានជួប នាពេលកន្លងមក ។ ស្រីនីត បានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត តាមរយៈរូបភាព ប៉ុន្តែជីវិតរបស់នាងពិតជាលំបាកខ្លាំងណាស់ ។

ជាក់ស្តែងរឿងរា៉វខ្លះៗ ដែលស្រីនីត បានបង្ហាញនៅថ្ងៃនេះ ធ្វើឲ្យកញ្ញា សុភ័ក្រ កុសុម៉ា បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា “គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបងទោះលំបាកហត់ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ហូប៧នាក់ក៏គាត់ថាមានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំងគឺគាត់ចង់បានប្រាក់រង្វាន់ទៅសងបំណុលគេជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន Freshy តូចខ្លឹមខ្លាំង ប្អូនស្រីនីតមណ្ឌលគិរី”។

Comments

comments