ល្អគន់ កាន់តែមើល កាន់តែស្រស់ស្អាត ! សម្រស់កូនខ្មែររូបនេះ កំពុងអង្រួនចិត្ត បេះដូងមហាជន ឲ្យលង់ដកចិត្តមិនរួច​ ដោយសារតែស្នាមញញឹមសែនស្រស់របស់ប្អូនស្រី

109
views

នៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបថតជាច្រើនសន្លឹករបស់ក្មេងស្រីម្នាក់ដែលរស់នៅក្នុងខេត្តមណ្ឌលគីរី​​ បើតាមប្រភពនៅទីនោះ និងមើលទៅតាមរូបថតជាក់ស្តែងឃើញថាប្អូនស្រី ពិតជាមានជីវភាពលំបាក និងខ្វះខាតខ្លាំងណាស់ ប្អូនស្រីមានការហត់នឿយខ្លាំង នៅក្នុងការរស់នៅប្រចាំថ្ងៃ ។

ជាក់ស្តែងនេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា « ចៅមាណព Chavmeanup » បានធ្វើការបង្ហោះរូបថតរបស់ក្មេងស្រីម្នាក់នេះនិងភ្ជាប់មកជាមួយនិងសារមួយឃ្លាបែបនេះថា ៖​ « ស្នាមញញឹម​នៃ​សេចក្ដី​សង្ឃឹម​ របស់កុមារីម្នាក់នៅខេត្ត​មណ្ឌលគីរី​​ ដែលចង់សិក្សាហេីយចង់ប្រែក្លាយអនាគតគ្រួសារ​ នឹងសំរេចបំណងប្រាថ្នាជា​ អ្នកគ្រូបង្រៀន​នឹងជាសិល្បការិនី​ ។ បន្ទាប់​ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាង​​បានច្រៀងបទចំរៀងដែលនាងច្រៀងពិរោះអោយយេីងទាំងអស់គ្នាស្តាប់​ បន្ទាប់​ពីទស្សនារមណីដ្ឋាន​ទឹកធ្លាក់ដាក់ដាំរួច​» ។

បើយើងមើលលើទម្រង់មុខរបស់ប្អូនស្រី យ៉ង់ ស្រីនីត ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ទាំងភ្នែក ច្រមុះ និងស្នាមញញឹម គឺស្រស់ស្អាតទាំងព្រមតែម្តង ។ ប្អូនស្រី យ៉ង់ ស្រីនីត មានអាយុ១១ឆ្នាំ រៀនថ្នាក់ទី៥ “ក” នៅភូមិ ដាក់ដាំ ខេត្តមណ្ឌលគិរី ។

សម្រស់ដ៏ស្រស់សោភារបស់ប្អូនស្រី បានធ្វើឲ្យមហាជន លួចសរសើរមិនដាច់ពីមាត់ ស្រស់ស្អាតបែបខ្មែរអង្គរ មើលទៅឥតទាស់ត្រង់ណាឡើយ ពិសេសគឺស្នាមញញឹម ដែលស្រស់បំព្រងរបស់ប្អូនស្រីតែម្តង៕

Comments

comments