គូម៉ា បង្ហោះសារមួយឃ្លា ប្រាប់ទៅបងប្អូនថា មានការអត់ធ្មត់ទេ ទើបធ្វើឲ្យជីវិតយើងល្អប្រើសើរនិង ជោគជ័យ

143
views

តារាចម្រៀងសំលេងផ្អែម លោក គូម៉ា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារទឹកដមសំលេងដ៏ក្រអួន ក្រអៅ ចេញពីបេះដូង របស់លោក ធ្វើឲ្យអ្នកស្តាប់ លង់អារម្មណ៍ជាមួយនឹង ទឹកដមសំលេងរបស់លោក ដកចិត្តមិនរួច ទើបធ្វើឲ្យលោក កាន់តែទទួលបានប្រជាប្រិយភាពមកដល់ពេលនេះ។

ជាក់ស្តែងថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបានបង្ហោះសារយ៉ាងខ្លី លើបណ្តាញសង្គមហ្វេសប៊ុកខ្លួន ធ្វើឲ្យមហាជនមានការគាំទ្រាំ យ៉ាងច្រើនកុះករ។ នៅក្នុងសាររបស់លោក​ បានរៀបរាប់ ថា “អត់ធ្មត់មកយូរហើយ អត់ធ្មត់បន្តិចទៅ អត់ធ្មត់ដើម្បីភាពល្អប្រសើរនិងភាពជោគជ័យ យើងកុំខ្លាចការលំបាកនិងការឈឺចាប់ដែលជាល្បើយនៃជីវិត ស៊ូបន្តទៀតណាបងប្អូនគ្រប់គ្នាអ្នកធ្វើវាបាន”។

ពាក្យសំដីរបស់លោកមួយឃ្លានេះ បានចាក់យ៉ាងជ្រៅចូលក្នុងបេះដូង អ្នកគាំទ្រ ព្រោះតែ លោកនិយាយមក គឺត្រឹមត្រូវ និងមានន័យណាស់ ។ ហ្វេនៗបង្ហាញការគាំទ្រ យ៉ាងខ្លាំង ពេញបណ្តាញសង្គម៕

Comments

comments