កូនពេញកំលោះអស់ហើយ លោកព្រាប សុវត្ថិ ទើបតែទម្លាយរូបថតរៀបការ ជាមួយប្រពន្ធធ្វើអោយ មហាជនលាត់មាត់សរសើរថា…

138
views

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដែលទើបតែប្រកាសខ្លួនជាផ្លូវការ ពីការចុះកុងត្រាជាមួយផលិតកម្ម​ Galaxy Navatra រយៈពេល៥ឆ្នាំ ។ ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនចាប់អារម្មណ៍ថា ជាមនុស្សស្រឡាញ់ធម្មជាតិខ្លាំងណាស់តួយ៉ាងដូចជាភោជនីយដ្ឋាន និង ផ្ទះរបស់លោក សុទ្ធតែលម្អទៅដោយដើមរុក្ខជាតិ ដែលមើលទៅស្រស់បំព្រងមិនចាញ់តំបន់ព្រៃធម្មជាតិប៉ុន្មានឡើយ។

ក្នុងនោះដែរ តារាចម្រៀងកំពូលលោក ព្រាប សុវត្ថិ តែងតែបង្ហាញវត្តមាន​ភរិយា ហើយនិងកូនៗ​ក្នុងកម្មវិធីផ្សេងៗ តែ​បច្ចុប្បន្ន​នេះលោកទទួលបានកូនប្រុសរហូតទៅដល់បីនាក់ តែប្រិយមិត្តមិនដឹងថា​ លោក ព្រាប សុវត្ថិ បានរៀបការនៅពេលណានោះឡើយ។

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយអ្នកនាងឡុង ស្រីមុំ តាំងពីកំឡុងឆ្នាំ ១៩៩៧ មកម្ល៉េះ ដោយរហូតមកដល់បច្ចុប្បន្ន លោក និង ភរិយាទទួលបានចំណ ងដៃកូនប្រុសដ៏សង្ហាៗ ៣ រូប និង ជាតារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស ដែលកូនច្បងប្រុស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់លោកមានឈ្មោះថា សុវត្ថិ មុនីវណ្ណ , កូនប្រុសទីឈ្មោះ សុវត្ថិ មុនីនាគ និង កូនប្រុសពៅឈ្មោះថា សុវត្ថិ សិរីវុឌ្ឍ ។

ជាក់ស្តែង កំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ បានរៀបការប្រពន្ធជាងម្ភៃឆ្នាំក៏ពិតមែន ហើយថែមទាំងមានកូនប្រុសធំពេញកំលោះទន្ទឹមខ្លួនទៀត ប៉ុន្ដែលោក នៅតែអាចឈរជើងយ៉ាងរឹងមាំ បន្តក្ដោបបានប្រជាប្រិយភាពច្រើនសន្ធឹកសន្ធាប់ពីមហាជន ក៏ដូចជាក្ដាប់បានទីផ្សារការងារច្រើនហូរហៀនៅក្នុងវិស័យសិល្បៈមិនស្រក់ស្រុតឡើយ៕

Comments

comments