ជួយស៊ែរអំពើល្អផង ! លោកគ្រូពេទ្រចិត្តធម៏ម្នាក់ ព្យាបាលជូនអ៊ុំស្រី គរថ្លង់ និង រែកនំលក់តាមផ្លូវ ម្នាក់ ដោយមិនគិតប្រាក់…

134
views

ការសាងអំពើល្អ ពិតជាងាយស្រួលណាស់ មិនថានៅកន្លែងណា ទៅណា ពេលណា វេលាណា ក៏មានយើងអាចធ្វើអំពើល្អបានទាំងអស់ ។ ជាក់ស្តែងដូចជាលោកគ្រូពេទ្យម្នាក់ កំពុងតែធ្វើឲ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអំពើល្អរបស់លោក បានធ្វើការព្យាបាលលោកយាយម្នាក់ ដែលគាត់មានជីវភាពក្រីក្រខ្លាំង តែគាត់មានបញ្ហាទៅលើជង្គង់។

ដោយឡែក នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺ យុទ្ធីរិទ្ធ បានបង្ហោះសារឲ្យដឹងថា “អ៊ុំស្រីម្នាក់គរថ្លង់រែកនំលក់ហើយគាត់ឈឺចាប់ជង្គង់ខ្លាំង(រលាក់សន្លា ក់ជង្គ ង់មានទឹករ ង៉ៃ)ខ្ញុំបានបូមទឹកសន្លា ក់នឹងព្យាបាលគាត់ដោយមិនយកប្រាក់ដោយអ៊ុំស្រីមានកាខ្វះខាតខ្លាំងហើយជាមនុស្សគរថ្លង់ទៀត ជូនពរអ៊ុំស្រីឆាប់ជា”។

ភ្លាមនោះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើបជាខ្លាំង ។ ហើយក៏មានបងប្អូនជាច្រើន​ បានធ្វើការចែករំលែក ពេញបណ្តាញសង្គម នូវអំពើល្អ៕

Comments

comments