ម្ចាស់បទ”អារម្មណ៍ត្រូវការអូន”តារាចម្រៀង លោក Noly កាន់ដៃអនាគតភរិយា ចូលរោងការ ហ្វេនៗ ចូលរួមជូនពរយ៉ាងច្រើនកុះករថា…

110
views

បាត់ដំបង៖ លោក Noly តារាចម្រៀង original song ដែលទទួលបានការគាំទ្រជាច្រើន ពីសំណាក់ហ្វេនៗ ពិសេសមិត្តយុវវ័យផ្ទាល់តែ​ម្តង ដោយតារាចម្រៀង រូបនេះ ពិតជាមានទឹកដមសំលេង​ពិរោះ ហើយការនិពន្ធបទចម្រៀង របស់លោក ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ពិសេសគឺបទ “អារម្មណ៍ត្រូវការអូន”។

នៅក្នុងពិធី បានរៀបចំយ៉ាងស្រស់ស្អាត ដោយមានការដេគ័រផ្កា យ៉ាងស្រស់ប្រណីត អមជាមួយការរចនា ឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត ទាន់សម័យ ទាំងកូនកំលោះ កូនក្រមុំ ពិតជាស្រស់ស្អាត សាកសមឥតខ្ចោះតែម្តង នៅក្នុងថ្ងៃ វិសេសវិសាលនេះ។ អ្វីដែលកាន់តែពិសេសនោះ គឺ មាន Peach Tea ញុាំ ថែមទៀតផង។

ម្ចាស់ ” អារម្មណ៍ត្រូវការអូន” នៅថ្ងៃនេះ គឺលោក បានចាប់ដៃជាមួយគូរស្នេហ៍ ចូលរោងជ័យហើយ ដោយមានចាស់ទុំទាំងសងខាង ប្រកដដោយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ ពេលបាន រៀបចំពិធីមង្គលការជូនកូនទាំងពីរនាក់ ។ សម្រាប់គូរស្វាមីភរិយាថ្មីថ្មោងមួយគូរនេះ ពិតជាមានភាពស្រស់ស្អាត​ និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលរួម ជូនពរ​ និងត្រេកអរ ពេលបានឃើញ Idol របស់ខ្លួន ចូលរោងជ័យ ជាមួយកូនក្រមុំដ៏សែនស្អាត ។ ជូនពរឲ្យអ្នកទាំងពីរ ជួបតែសំណាងល្អ និងសេចក្តីសុខ ឲ្យច្រើនៗ និងឆាប់មានអូនតូចៗ ផង៕

Comments

comments