បទថ្មី “ទុក្ខធំស្ទួនគ្នា” បកស្រាយពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ រៀបរាប់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឆ្នាំនេះ..

172
views

ភ្នំពេញ ៖ កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ បានចុះទៅជួបជាមួយបងប្អូនផ្ទាល់ បន្ទាប់ពីបងប្អូនជួបទុក្ខលំបាក ធ្វើឲ្យចិត្តរបស់លោកក៏មានការពិបាក ព្រោះថាយើងជាខ្មែរតែមួយ ចេះស្រលាញ់ ចេះជួយគ្នា ក្នុងគ្រាអាសន្ន មិនបោះបង់ចោលគ្នាឡើយ។ នៅក្នុងការចុះចែកអំណោយជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា តារាចម្រៀងលោកព្រាប សុវត្ថិ ក៏បានបង្ហាញអារម្មណ៍ពិតជាមួយបទចម្រៀងថ្មីមួយបទ ក្រោមចំណងជើងថា “ទុក្ខធំស្ទួនគ្នា”។

ទុក្ខធំស្ទួនគ្នានេះ ផងដែរ បានរៀបរាប់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងគ្រាទឹកជំនន់ឆ្នាំនេះ កើតឡើងស្ទួនគ្នា ជួបរឿងវេទនា មានបងប្អូនខ្លះត្រូវចាកឆ្ងាយពីផ្ទះសំបែង បាត់បង់ផលដំណាំ បាត់បង់ សមាជិកគ្រួសារផងដែរ។ បទចម្រៀង បានបង្កប់ទៅដោយ ទុក្ខលំបាករបស់បងប្អូន។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន ដែលមានចិត្តសប្បុរសធម៏ បានស្វះស្វែង នៅក្នុងការជួយដល់ពួកគាត់ ក្នុងគ្រាន លំបាក ទឹកចិត្តដ៏ល្អប្រពៃមួយនេះ បានធ្វើឲ្យពួកគាត់មានចិត្តសប្បាយរីករាយ យ៉ាងខ្លាំង ពេលខ្មែរយើងបានសហការគ្នា រួមដៃគ្នា ជួយដល់អ្នកក្រ អ្នកមានទុក្ខលំបាក។

Comments

comments