ចូលរួមសោកស្តាយផង ! ទើបតែថត​ Pre Wedding ត្រៀម​ចូល​រោងការ​រួច ចាន់ឡា បែរជាមកជួបទុក្ខធំម្តងទៀតព្រោះតែ…

149
views

ភ្នំពេញ ៖ កញ្ញា លៀង ចាន់ឡា អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia បានជួបទុក្ខផ្ទួនៗព្រោះប្រហែលជាកន្លះខែមុនបងប្រុសរបស់តារាស្រីរូបនេះ បានទទួលមរណភាព បន្ទាប់មកនៅកាលថ្ងៃម្សិលមិញនេះស្រាប់តែអ៊ំស្រីរបស់របស់បានទទួលមរណភាពម្នាក់ទៀត នេះជាហេតុធ្វើឲ្យនាងកំពុងតែសោកសៅនិងក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ។

យ៉ាងណាមិញក្រោយអ៊ំស្រីរបស់ខ្លួនបានទទួលមរណភាពឃើញថា ចាន់ឡា បានបង្ហោះសារបែបនេះថា « លឿនពេកហើយអ៊ុំ ខ្ញុំមិនជឿទេ អ៊ុំទៅចោលខ្ញុំហើយRip អ៊ុំជាទីស្រលាញ់របស់ក្មួយសូមអ៊ុំទៅអោយបានសុខណាអ៊ុំ» បន្ទាប់ពីបង្ហោះសារបែបនេះរួចចាន់ឡា ក៏បានបង្ហោះសារមួយទៀតថា « ខ្ញុំមិនជឿថាអ៊ុំទៅចោលខ្ញុំទេក្រែងអ៊ុំថាចាំមើលខ្ញុំជោគជ័យហ មិចអ៊ុំបែជាចាកចេញទៅដោយមិនប្រាប់ក្មួយចឹងអ៊ុំអ៊ុំក្បត់សន្យាហើយអ៊ុំឆាប់ក្រោកមកវិញមកបំពេញពាក្យសន្យារជាមួយក្មួយវិញភ្លាម អ៊ុំមកវិញមកអ៊ុំ ហេតុអីក៏ដាច់ចិត្តទៅចោលបែបនេះ ក្មួយនឹកអ៊ុំចង់នៅជាមួយអ៊ុំទៀតអ៊ុំទៅហើយ អ៊ុំលែងមកជេរខ្ញុំប្រដៅខ្ញុំទៀតហើយ» ។

ក្រោយឃើញចាន់ឡា កំពុងតែជួបទុក្ខបែបនេះបានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាងបានចូលរួមសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយក៏ជារឿងមួយដែលនឹកស្មានមិនដល់ដែរថារយៈពេលមិនទាន់បានមួយខែស្រួលបួលផងចាន់ឡា ត្រូវត្រូវជួបទុក្ខផ្ទួនៗគ្នាបែបនេះ សូមចូលរួមរំលែកទុក្ខផង ៕

Comments

comments