ស្រស់ស្អាតណាស់ ! មកមើលសម្រស់ ម្ចាស់ជ័យលាភី Miss Grand Cambodia ២០២០ ពេលមិនទាន់តុបតែងខ្លួន ក៏ស្រស់ស្អាតមិនធម្មតាដែរ

142
views

ភ្នំពេញ៖ កម្មវិធី Miss Grand Cambodia ២០២០ បានរកឃើញ ម្ចាស់ជ័យលាភី ហើយ កាលពីយប់មិញនេះ គឺបានទៅកញ្ញា សេង រដ្ឋា មកពីខេត្តកំពង់ធំ ដោយកញ្ញា បានបង្ហាញពីសមត្ថភាព និងចំណេះដឹងរបស់កញ្ញា ជូនដល់បងប្អូនបានទស្សនា ។ កញ្ញា​ សេង រដ្ឋា ពិតជាមាន ភាពលេចធ្លោ និងទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ក៏៏ដូចជា ហ្វេនៗរបស់កញ្ញាផ្ទាល់។

ដោយឡែក បើយើងងាកមកមើលពីរូបសម្រស់ខាងក្រៅរបស់កញ្ញា សេង រដ្ឋា ម្ចាស់ជ័យលាភីវិញ ពិតជាមានសម្រស់ស្រស់ស្អាត​ គួរឲ្យស្រលាញ់ ស្លូតបូត​ សុភាពរាបសា ថែមទាំងមានចំណេះដឹងជ្រៅជ្រះថែមទៀតផង។ រដ្ឋា កំពុងតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបសម្រស់ខាងក្រៅរបស់នាង ព្រោះមើលទៅកញ្ញា ពិតជាស្រស់ស្អាតខ្លាំងណាស់ តាំងពីលើ រហូតដល់ក្រោម គឺស្អាតគ្មានកន្លែងទាស់តែម្តង។

ម្ចាស់ជ័យលាភី បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំង បន្ទាប់ពីបានទទួលពានរង្វាន់ ជា Miss Grand Cambodia ២០២០នេះ៕

Comments

comments