ច្បាស់ហើយចឹង ! បុរសម្នាក់ បានឃើញផ្ទាល់និងភ្នែក គាត់ប្រាប់ថា នារីម្នាក់នេះលោតទឹកដោយសារតែរឿងមួយនេះ ហើយអ្នកជូននាងមកលើស្ពានគឺជា…

155
views

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅលើស្ពាន ជ្រោយចង្វារដោយសារតែនារីម្នាក់បានបន្យល់ទុកបាច់ផ្កាមួយបាច់ និងស្បែកជើងកែងមួយគូនៅលើស្ពានមុនពេលនាងបានសម្រេចចិត្តលោតទឹកដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ។

យ៉ាងណាមិញនេះបើយោងទៅតាមប្រភពពីបុរសម្នាក់ដែលជាអ្នកឃើញហេតុការណ៍ច្បាស់និងភ្នែកមុននិងនារីម្នាក់នេះបានសម្រេចចិត្តលោតទឹក ដោយបុរសម្នាក់នេះបានប្រាប់អ្នកសារព័ត៍មានឲ្យដឹថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្ដម៉ាក Highlander មួយគ្រឿង ពណ៌ស្ករ ឈប់នៅលើស្ពាន ហើយឃើញនារីម្នាក់ចេញមកខាងក្រៅរថយន្ដ។

ពេលនេះនារីខាងលើ និងបុរសម្នាក់ដែលជាអ្នកបើករថយន្ដ (គេសង្ស័យជាសង្សារ) បានឈ្លោះប្រកែកគ្នាប្រហែល១៥នាទី ពោលនៅម៉ោង២៖៤៩នាទីទៀបភ្លឺ។ បន្ទាប់ពីប្រកែកគ្នាហើយ នារីរងគ្រោះបានចូលក្នុងរថយន្ដវិញមួយសន្ទុះ ស្រាប់តែចុះពីរថយន្ដវិញ ហើយរថយន្ដនោះក៏បើកចេញទៅបាត់។ ទើបនារីរងគ្រោះលោតពីលើស្ពាននោះតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល។

ភ្លាមនោះ អ្នកឃើញហេតុការណ៍បានចេញទូកទៅជួយសង្គ្រោះដែរ ប៉ុន្ដែមិនទាន់ឡើយ ដោយនារីរងគ្រោះបានលិចចូលទៅក្នុងទឹកបាត់ រកមិនឃើញនោះឡើយ។

សូមជម្រាបផងដែរថា សា ក ស ព របស់នារីរងគ្រោះ ដែលគេសង្ស័យជំហ៊ានដំបូងថា ជាការលោតទឹក ស ម្លា ប់ ខ្លូន ពីលើស្ពានជ្រោយចង្វារ នៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានប្រទះឃើញនៅវេលាថ្ងៃត្រង់ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅមុខព្រះបរមរាជវាំង ហើយត្រូវបានគេស្រង់មកលើគោក ដើម្បីឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ៕

Comments

comments