ក្មួយប្រុស ពេជ្រ ថៃ រំភើបខ្លាំង ពេលបានជួប Idol លោកខេមរៈ សិរីមន្ត ស្រាប់តែលោក ខេមរៈ សិរីមន្ត បង្ហោះសារថាបែបលេងសើចយ៉ាងដូច្នេះថា…មានវិដេអូ

158
views

ជឿជាក់ថាមានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ខេមរៈ​ សិរីមន្ត ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ មហាជន ក៏ដូចជាអ្នកគាំទ្រ ពិសេសគឺហ្វេនៗផ្ទាល់របស់លោកតែម្តង។ ដោយឡែកនៅថ្ងៃលោកកំពុងតែថត MV ថ្មី ស្រាប់ តារាចម្រៀងតូច ពូកែសម្តី​ ប្អូនប្រុសពេជ្រ ថៃ បានសូមលោក ពូ ខេមរៈ សិរីមន្ត​ ថតជាមួយ ជាហេតុធ្វើឲ្យតារាចម្រៀងរូបនេះ ពិតជាអារម្មណ៍រំភើបជាខ្លាំង។

យ៉ាងណាមិញ នៅក្នុងវិដេអូ របស់លោក ដែលមានរយៈ តែជាង១០វិនាទីប៉ុណ្ណោះ ដោយរូបលោក ដោយរូបលោក និង ប្អូនប្រុសពេជ្រ បានថត ជាមួយគ្នា ដោយសារតែលោកជាប់រវល់ថត MV ជាបន្តទៀត ។ ប៉ុន្តែបើយើងមើលនៅក្នុង វីដេអូ ខ្លី ដែលលោក ខេមរៈ សិរីមន្ត បានបង្ហោះនោះ លោកពិតជាមានអារម្មណ៍ត្រេកអរ និងសប្បាយចិត្តជាខ្លាំង ពេលបានជួបជាមួយ ប្អូនប្រុសពេជ្រ ថៃ។

នៅក្នុងសារយ៉ាងខ្លីរបស់លោក ខេមរៈ សិរីមន្ត បានបង្ហោះឡើង នៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាធ្វើឲ្យមហាជន រំភើប និងត្រេកអរជាខ្លាំង មិនត្រឹមតែ លោក ទេ តែពេជ្រ ថៃ ក៏រំភើបមិនចាញ់ លោកដែរ។ លោកខេមរៈ សិរីមន្ត បានបង្ហោះសារថា “ក្មួយថៃមកសុំថតជាមួយពូថៃមួយ ហិហិ”។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន ថា “ពេជ្រ ថៃ ច្នៃដោយព្រាប សុវត្តិ តែសុំខេមរ:សេរីមន្តថត…តាមពិតIdolគាត់ ឆន សុវណ្ណរាជ តែចូលចិត្តច្រៀងបទ លោកតាស៊ិន ស៊ីសាមុត ម្សិលមិញឃើញគាត់ហូបបាយជុំណុប បញ្ញរិទ្ធ សួរគាត់ទៅគាត់ឆ្លើយថា នីកូអ្នកប៉ាវ….”។ គួរបញ្ជាក់ផងដែរ​ ថា ឈ្មោះពិតរបស់លោក ខេមរៈ សិរីមន្ត នោះទេ គឺឈ្មោះ ប៊ុន ថៃ៕

Comments

comments