សមត្ថកិច្ចចុះបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែងនៅផ្សារដេប៉ូទី១ និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៩៣នាក់ ជិះសុទ្ធតែស៊េរីទំនើបៗ និងរកឃើញ…

320
views

ភ្នំពេញ៖កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០​ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០៦កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅក្នុងប្រតិបត្តិការនោះ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោ ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ច បានរកឃើញ រកឃើញថ្ នាំញៀ នមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី៩៣នាក់ (ស្រី៤០នាក់) រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។

បន្ទាប់ពីពិនិត្យរកឃើញ នូវសារធាតុញ ៀនមួយចំនួនធំហើយ សមត្ថកិច្ចបានបញ្ជូនមនុស្សទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

Comments

comments